គូ​ពិសេស​ចុង​សប្ដាហ៍​នេះ កែវ រំចង់ ប៉ះ​ដៃគូ​ខ្លាំង ផេចមានី មក​ពី​ថៃ

  • 2018-06-15 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​មិន​ចេះ​ខ្លាច កែវ រំចង់ នឹង​ត្រូវ​ឡើង​តទល់​ជាមួយ​គូ​ប្រកួត​មក​ពី​ថៃ ផេចមានី ដាប្រួនសារាកកាម (Petchmani Dabrunsarakam) នៅ​ថ្ងៃ​អាទិត្យ​នេះ ចាប់​ពី​ម៉ោង ៦ល្ងាច ក្នុង​សង្វៀន​បាយ័ន បន្ទាប់​ពី​លើក​ការ​ប្រកួត​កាល​ពី​ថ្ងៃ​ទី២៥ ឧសភា។

កីឡាករ​មក​ពី​ខេត្ត​បាត់ដំបង​ខាង​លើ បាន​លើក​ឡើង​ថា សមត្ថភាព​របស់ ផេចមានី គឺ​ល្អ​ចូល​ចាប់​វ៉ៃ​​ឡើង​ជង្គង់ ប៉ុន្តែ​ហាក់​យឺត​បន្តិច​ចំពោះ​ការ​ចេញ​ស្នៀត​ផ្សេង។ ទោះ​ជា​ដៃ​គូ​មាន​សមត្ថភាព​យ៉ាង​ណា​ក៏​ដោយ ក៏​រូប​គេ​មិន​ប្រមាថ​នោះ​ដែរ ពោល​រាល់​ការ​ប្រកួត​តែង​តែ​ប្រុងប្រយ័ត្ន​ខ្ពស់​ជា​និច្ច ដូច្នេះ​រូប​គេ​សង្ឃឹម​ឈ្នះ ៧០%។

កាល​ពី​ថ្មីៗ​នេះ ជើង​ខ្លាំង​ទម្ងន់​ធ្ងន់​នៅ​កម្ពុជា​ខាង​លើ ហាក់​ឡើង​រាសី ដោយ​ទើប​នឹង​ក្លាយ​ជា​អ្នក​តំណាង​ផលិតផល​ទឹក​អនាម័យ​បុរស MALIZIA MAN INTIMATE WASH របស់​ក្រុមហ៊ុន SK SEVEN។

លោក ហៅ ស៊ីថា ប្រធាន​អភិវឌ្ឍន៍​ទីផ្សារ SK SEVEN ដែល​ជា​ក្រុមហ៊ុន​នាំ​ចូល Malizia បាន​និយាយ​ថា៖ "យើង​យក​លោក កែវ រំចង់ ជា​ទូត​សុច្ឆន្ទៈ​របស់​ផលិត​ផល​យើង​ព្រោះ​គាត់​ជា​អ្នក​កីឡាករ​ល្បី​មួយ​រូប​របស់​កម្ពុជា ម្យ៉ាង​គាត់​ប្រើ​កម្លាំង​ច្រើន បែក​ញើស​ច្រើន អ៊ីចឹង​ត្រូវ​តែ​មាន​អនាម័យ​ល្អ​ទៅ​លើ​រាង​កាយ"។

ទឹក​អនាម័យ មាលីស្សា MALIZIA BRAND មាន​ទាំង​បុរស-នារី ដោយ​ដើរ​តួនាទី​ក្នុង​ការ​សម្អាត​បាន​ល្អ ការពារ​មិន​ឲ្យ​រោល រមាស់ ជួយ​បំបាត់​ក្លិន​មិន​ល្អ ផ្ដល់​ក្លិន​ក្រអូប ដែល​មាន​កម្រិត pH 4.5 ព្រម​ទាំង​ទទួល​ស្គាល់​ពី​ក្រសួង​សុខាភិបាល និង​នាំចូល​ពី​ប្រទេស​អ៊ីតាលី ហើយ​បាន​លក់​លើ​ទីផ្សារ​កម្ពុជា​ជាមួយ​ចំណុះ ២០០មីលីលីត្រ និង ៥០មីលីលីត្រ។ ព័ត៌មាន​បន្ថែម ចូល​ទៅ​ផេក​ហ្វេសប៊ុក Malizia Cambodia ឬ​លេខ​ទូរសព្ទ 011 685 222/ 093 978 989

អត្ថបទ៖ វិទូ

អត្ថបទពេញនិយម