អ្នក​ច្នៃ​ម៉ូដ​ម្នាក់​ត្រូវ​គេ​រិះ​គន់ ក្រោយ​និយាយ​ថា Selena Gomez អាក្រក់

  • 2018-06-14 08:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ច្នៃ​ម៉ូដ​មួយ​រូប តែង​តែ​មាន​បញ្ហា​ដោយ​សារ​តែ​និយាយ​ពាក្យ​ពេចន៍​មិន​សមរម្យ​ ពេល​នេះ​បាន​ធ្វើ​ឲ្យ​គេ​ខឹង​គ្រប់​គ្នា​ទៀត​ហើយ​ ដោយ​សារ​តែ​ថា​ឲ្យ​តារា​ចម្រៀង​ Selena Gomez។ លោក Stefano Gabbana ជា​អ្នក​គ្រប់​គ្រង​មួយ​រូប​ប្រចាំ​ក្រុមហ៊ុន​ហ្វេសិន​អ៊ីតាលី​ដ៏​ល្បី Dolce & Gabbana បាន​និយាយ​ម៉ាក់​ងាយ​ទៅ​លើ​តារា​ចម្រៀង​រូប​នេះ នៅ​លើ​រូប​ថត​មួយ​សន្លឹក​លើ​បណ្ដាញ​សង្គម Instagram ធ្វើ​ឲ្យ​អ្នក​គាំទ្រ​នាង​ខឹង​សម្បារ​ជា​ខ្លាំង។

អ្នក​ច្នៃ​ម៉ូដ​រូប​​នេះ​បាន​សរសេរ​ថា "È proprio brutta” ដែល​ជា​ភាសា​អង់គ្លេស​មាន​ន័យ​ថា​ "នាង​ពិត​ជា​អាក្រក់​ខ្លាំង"។

គិត​ត្រឹម​ពេល​នេះ Selena មិន​ទាន់​បាន​ឆ្លើយ​តប​អ្វី​នៅ​ឡើយ​ទេ​ បន្ទាប់​ពី​រឿង​រ៉ាវ​ដែល​កើតឡើង​ ក៏​ប៉ុន្តែ​អ្នក​គាំទ្រ​នាង​ពិត​ជា​មិន​សុខ​ចិត្ត​នោះ​ទេ។

រូប​ភាព​នៅ​លើ​បណ្ដាញ​សង្គម Instagram

ពួក​គេ​បាន​សរសេរ​ឆ្លើយ​តប​វិញ​ថា អ្វី​ដែល​លោក Gabbana បាន​និយាយ​គឺ​ពិត​ជា​ គ្មាន​សុជីវធម៌ និង​ គ្មាន​ការ​គោរព​អ្វី​ទាំង​អស់។ ព្រម​ទាំង​បញ្ជាក់​ទៀត​ថា​ ពួក​គេ​នឹង​បោះបង់​ចោល​ ផលិតផល Dolce & Gabbana ទៀត​ផង។

តារា​ចម្រៀង Julia Michaels បាន​សរសេរ​នៅ​លើ​ Twitter ថា "Selena Gomez ខ្ញុំ​គ្រាន់​តែ​ចង់​ប្រាប់​ថា​ អ្នក​គឺ​ជា​នារី​ម្នាក់​ដែល​ស្រស់​ស្អាត​បំផុត​ ដែល​ខ្ញុំ​បាន​ស្គាល់​ទាំង​ខាង​ក្នុង​និង​ខាង​ក្រៅ ខ្ញុំ​ស្រលាញ់​អ្នក​ជានិច្ច។"

ក្រៅ​ពី​នេះ​ក៏​មាន​តារា​ៗ​ផ្សេង​ទៀត​ សរសេរ​ពាក្យ​ពេចន៍​លើ​បណ្ដាញ​សង្គម​វាយ​បក​ទៅ​លើ​លោក Gabbana ទៀត​ផង​។ ដោយ​សារ​តែ​នេះ​មិន​មែន​ជា​លើក​ទី​១​ នោះ​ទេ លោក Gabbana បាន​រិះ​គន់​តារា​ល្បីៗ​ជា​ច្រើន​ដូច​ជា Kate Moss និង Victoria Beckham ជា​ដើម​៕

លោក Stefano Gabbana

ប្រភព៖ Eonline   ប្រែ​សម្រួល៖ ធារ៉ូ