ផ្តើមពីការស្រលាញ់តន្ត្រី មានភ័ព្វក្លាយជាតួឯកក្នុងរឿងខ្មែរខ្នាតធំ​​

  • 2018-06-14 09:33:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា ប៊ុនឡេង ហៅ អណ្តើក អាយុ ១៩ ឆ្នាំ ជាសមាជិកក្រុមបាតដៃខ្មៅ ជាអ្នកលេងហ្គីតាបាស់ ប្រចាំក្រុម «បាតដៃខ្មៅ»។ នៅក្នុងរឿងនេះ ប៊ុនឡេង ឬអណ្តើក ជាមិត្តចេះយកអាសារ ឡេះឡោះ តែងតែធ្វើឱ្យក្រុមមានស្ថានភាពរីករាយ។

ជា ប៊ុនឡេង ហៅ អណ្តើក

តួសម្តែងម្នាក់នេះ ផ្តើមចេញពីក្រុមចម្រៀងមួយក្រុម ដែលមានឈ្មោះថា The Ocean ឈ្មោះពិត រតនៈ វ័យ ២០ ឆ្នាំ។ យុវជនរូបនេះ បានបញ្ចប់ការសិក្សារថ្នាក់វិទ្យាល័យ នៅភ្នំពេញ ហើយបានចូលរៀនខាងផ្នែកច្បាប់នៅក្នុងសាលកវិទ្យាល័យមួយដល់ឆ្នាំទី ២ តែក៏ព្យួទុកសិន​ដោយ​សារតែរវល់នឹងការសិល្បៈសម្តែងភាពយន្តថ្មីនេះ និងចម្រៀង។

រតនៈ ប្រាប់ថា នេះជាលើកទីមួយហើយសម្រាប់ខ្លួនឯងដើ់រតួជាតួអង្គម្នាក់ដែលសំខាន់ម្នាក់ ក្នុងរឿង «បាតដៃខ្មៅ» និងបានច្រៀងរួមគ្នា នឹងសិល្បករចម្រៀង Original ផ្សេងៗទៀតដូចជា Sai ម្ចាស់បទ ងប់ងល់ តារាចម្រៀង ខាន ជេន និង ម៉ានិត មកពីក្រុម Mustache ជាដើម។ សម្រាប់ រតនៈ គឺ មិនធ្លាប់គិតសោះថាអាចមានកិត្តិយស ក្លាយជាតួសម្តែងដូចសព្វថ្ងៃនេះសោះ។

ជា ប៊ុនឡេង ហៅ អណ្តើក

មុននឹងបានសម្តែងរឿង «បាតដៃខ្មៅ» រតនៈបានចូលរួមថតសម្តែងក្នុងភាពយន្តបែប Web Series ខ្លីៗ មិនទាន់មាន​ការគាំទ្រច្រើននៅឡើយ។ តែបច្ចុប្បន្ន យុវជនរូបនេះ កំពុងមានការគាំទ្រជាច្រើនពីការងារសិល្បចម្រៀងរបស់ខ្លួន ក៏ដូចជាការថតភាពយន្ត។ ជាក់ស្តែងរឿង «បាតដៃខ្មៅ» ដែលត្រៀមចេញផ្សាយគ្រប់រោងភាពយន្តក្នុង ថ្ងៃទី​ ២៨ ខែ មិថុនា នេះតទៅ កំពុងមានប្រិយមិត្តគាំទ្រ របស់ រនតៈជាច្រើន ត្រៀមខ្លួនចូលទស្សនាផងដែរ។

លើសពីនោះ តាមរយៈ Trailer ខ្លីរបស់រឿង «បាតដៃខ្មៅ» បានធ្វើឱ្យគ្រួសារ និងអ្នកស្គាល់ រតនៈ គិតថា រូបគេនឹងស្លាប់ក្នុង​រឿងនេះ ក៏ប៉ុន្តែយ៉ាងណានោះ រតនៈមិនអាចបញ្ជាក់បានទេ។ តារាសម្តែងជើងថ្មី វ័យក្មេង ម្នាក់ ក៏សូមអញ្ជើញប្រិយមិត្ត​អ្នកគាំទ្រ ភាពយន្តខ្មែរទាំងអស់ ឈៀងចូលទស្សនាភាពយន្ត «បាតដៃខ្មៅ» នេះទាំងអស់គ្នា ដើម្បីស្វែងយល់ពី​គុណភាពរឿងខ្មែរនេះផង រីករាយទស្សនា សាច់រឿងដ៏ល្អ មានស្តង់ដារ មានការផលិតដោយយកចិត្តទុកត្រឹមត្រូវមួយនេះ៕

ជា ប៊ុនឡេង ហៅ អណ្តើក

អត្ថបទ៖ Sunny

រូបភាពផ្តល់សិទ្ធិដោយ STUDIO 4