ម្ចាស់​ដី​អាចអាស្រ័យផល ឬកាប់មែកឈើ​អ្នក​ជិតខាងដែល​លយចូល​ក្នុង​ដីខ្លួនបានឬទេ?​

  • 2018-06-14 09:32:21
  • ចំនួនមតិ

ចន្លោះមិនឃើញ

ប្រជា​ពល​រដ្ឋ​ដែល​មាន​ព្រំដីជាប់គ្នា​ធ្លាប់ដឹងទេថា​ម្ចាស់​កម្មសិទ្ធដី​អាច​កាប់ ឆ្ការ​មែកឈើ ឬ​អាចបេះ​ផ្លែ​ឈើ​ដែល​ចេញពី​មែក​លយ​ចូល​ក្នុង​ដី​កម្មសិទ្ធ​របស់ខ្លួនបាន? ម្ចាស់​កម្មសិទ្ធដី​ពិតជា​អាចធ្វើ​ដូចនេះ​បាន នេះបើ​តាម​ច្បាប់​ភូមិបាល។

ក្នុង​ច្បាប់​ភូមិបាល​មាត្រា​៩១ បាន​ចែង​យ៉ាងច្បាស់​ថា​កម្មសិទ្ធិករនៃផ្ទៃដី​ក៏ជា​កម្មសិទ្ធិករ​នៃលំហអាកាស​នៅ​ពី​លើ​ដីកម្មសិទ្ធិរបស់​ខ្លួន​ផង​ដែរ។ ជាងនេះទៅទៀត​ម្ចាស់​ដី​អាចកាប់ ឆ្ការ ឬទទួល​ផល​ពី​ផ្លែក​ឈើ​នៅ​មែកដែលលយចូល​ក្នុង​លំហកម្មសិទ្ធិ​របស់​ខ្លួន​បានទៀត​ផង។​

មាត្រា៩១​ចែងថា៖ «កម្មសិទ្ធិករ​នៃ​ផ្ទៃដី​ក៏ជាកម្មសិទ្ធិករនៃលំហអាកាស​ និងវត្ថុធាតុអចិន្ត្រៃ​យ៍​ដែល​ស្ថិត​ចំពីលើ​ដី​របស់​ខ្លួន លើកលែងតែ​បណ្តាញខ្សែអគ្គិសនី និង​ទូរគមនាគមន៍ដែលចែងដោយ​ច្បាប់​ដោយ​ឡែក។ ជា​ពិសេស​កម្មសិទ្ធិករ​អាចកាប់មែកឈើអ្នកជិតខាង​ដែលលយ​ចូល​មក​លើ​កម្ម​សិទ្ធិ​របស់​ខ្លួន​ ឬបេះ​យក​ផល​ផ្លែឈើ​នោះបាន»៕


អត្ថបទ៖ ទូច សុខា