ក្ដៅៗ! សញ្ញាបត្រផ្លូវការបាក់ឌុបឆ្នាំ ២០១៥ អាចដកបានហើយ
- 2018-06-14 10:40:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្ដៅៗ! សញ្ញាបត្រផ្លូវការបាក់ឌុបឆ្នាំ ២០១៥ អាចដកបានហើយ
ចន្លោះមិនឃើញ
នៅមុននេះបន្តិច ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសថា សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ២៤ សីហា ២០១៥ បានផលិតរួចរាល់ហើយ ។
បេក្ខជនដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ២៤ សីហា ២០១៥ អាចមកទទួលយកសញ្ញាបត្រ ពីមន្ទីរអប់រំ យុវជន និងកីឡា រាជធានី/ខេត្ត បន្ទាប់ពីមន្ទីរអប់រំ យុវជន និងកីឡា រាជធានី/ខេត្ត មកទទួលសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅនាយកដ្ឋានកិច្ចការប្រឡង ។
ជាមួយគ្នានេះ ចំពោះបេក្ខជន ដែលបានប្រឡងជាប់បាក់ឌុបក្នុងឆ្នាំ២០១៥ នៅពេលដែលទទួលបានដំណឹងពីមន្ទីរអប់រំក្នុងរាជធានី-ខេត្តរបស់ខ្លួន ថាអាចទៅដកបានហើយ សូមកុំភ្លេចឯកសារសំខាន់មួយចំនួនដូចជា៖ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិបណ្ដោះអាសន្នថតចម្លងពណ៌ធម្មជាតិ និងសំបុត្រកំណើត។ ព័ត៌មានបន្ថែមអាចទំនាក់ទំនងទៅកាន់លេខ៖ ០២៣ ២១0 ១៨៧ ឬ ០២៣២១៧២៥៣។
ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានី-ខេត្ត ត្រូវផ្សព្វផ្សាយឲ្យបានទូលំទូលាយ តាមគ្រប់មធ្យោបាយ និងអនុវត្តតាមខ្លឹមសារលិខិតរបស់ក្រសួងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕