បែក​ធ្លាយ​!​ កន្លែង​ Honeymoon របស់​ព្រះ​អង្គ​ម្ចាស់​ Harry និង​ Meghan Markle

  • 2018-06-14 13:27:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​ពិធី​អភិសេក​របស់​ព្រះ​អង្គ​ម្ចាស់​ Harry និង​ព្រះ​នាង​ Meghan Markle ថ្មី​ៗ​នេះ​មាន​ព័ត៌មាន​បែក​ធ្លាយ​ថា​គូ​ស្វាមី​ភរិយា​ថ្មី​ថ្មោង​នេះ​​ទៅ​ Honeymoon នៅ​តំបន់​អាហ្វ្រិក​ខាង​កើត​។

តាម​សារ​ព័ត៌មាន​អន្តរជាតិ​ E!News បាន​ឲ្យ​ដឹង​ថា​ គូ​​ស្នេហ៍​នេះ​បាន​ធ្វើ​ដំណើរ​ទៅ​លេង​នៅ​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាហ្វ្រិក​ខាង​កើត​ ។

"សកម្មភាព​របស់​អ្នក​ទាំង​ពីរ​មាន​ដូចជា​ទៅ​មើល​សត្វ​ព្រៃ​ (Safaris) ដំណើរ​ផ្សង​ព្រេង​ខាង​ក្រៅ និង​ដេក​សំដិល​អាំង​ថ្ងៃ​" នេះ​ជា​ការ​ឲ្យ​ដឹង​ពី​សារព័ត៌មាន​ E!News។

យ៉ាងណាមិញ​ ពុំ​មាន​បែក​ធ្លាយ​រូបភាព​ណា​មួយ​ឡើយ​ ព្រោះ​ការ​ទៅ​ Honeymoon នេះ​ពុំ​អនុញ្ញាត​ឲ្យ​មាន​អ្នក​ថត​អ្វី​ឡើយ​ ពោល​គឺ​ធ្វើ​ជា​លក្ខណៈ​ផ្ទាល់​ខ្លួន​តែ​ម្ដង​។

សូម​បញ្ជាក់​ផង​ដែរ​ ការ​លេច​ឮ​កាល​ពី​មុន​ ដែល​ថា​ព្រះអង្គ​ម្ចាស់​ Harry និង​ព្រះ​នាង​ Meghan Markle​ ទៅ​ Honeymoon នៅ​ប្រទេស​កាណាដា​ និង​អៀរឡង់​ គឺ​មិន​ពិត​ឡើយ​៕

ប្រភព៖ Eonline   ប្រែ​សម្រួល៖ ម៉េង សុខហួយ