បើ​ Real ធ្វើ​រឿង​នេះ ម្ល៉ោះ​អតីត​គ្រូ​អេស្ប៉ាញ Lopeteguiមិន​ត្រូវ​បាន​បញ្ឈប់​ពី​តួនាទី

  • 2018-06-14 14:25:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​សហព័ន្ធ​បាល់ទាត់​អេស្ប៉ាញ​លោក Luis Rubiales ក្នុង​ថ្ងៃ​នេះ បាន​និយាយ​ថា បើ​ Real Madrid បាន​ជូន​ដំណឹង​អំពី​ការ​តែង​តាំង​លោក Julen Lopetegui ទៅ​សហព័ន្ធ​ជា​មុន ម៉្លោះ​អតីត​គ្រូ​បង្វឹក​ជម្រើស​ជាតិ​អេស្ប៉ាញ​មិន​ត្រូវ​បាន​បញ្ឈប់​ពី​តួនាទី។

ប្រធាន​សហព័ន្ធ​បាល់ទាត់​អេស្ប៉ាញ​លោក Luis Rubiales

លោក Rubiales បាន​និយាយ​ប្រាប់​សារព័ត៌មាន Cadena Ser ថា ក្រោយ​ទទួល​ដំណឹង​ថា ក្លឹប Real Madrid នឹង​តែង​តាំង​លោក Julen Lopetegui ធ្វើ​ជា​អ្នក​ចាត់​ការ​ថ្មី លោក​បាន​ទូរស័ព្ទ​ទៅ​ប្រធាន​ក្លឹប លោក Florentino Perez (និយាយ​គ្នា​ប្រហែល​ ២០​វិនាទី) និង​អតីត​គ្រូ​បង្វឹក Lopetegui (និយាយ​គ្នា​ប្រហែល​ ១​នាទី) ទាក់ទង​នឹង​រឿង​ហ្នឹង។

លោក Florentino Perez
លោក Julen Lopetegui

លោក​ប្រធាន​សហព័ន្ធ​បាល់ទាត់​អេស្ប៉ាញ​ថា៖ "បើ​សិន​ជា​ពួក​គេ​ (Real Madrid) បាន​ជូន​ដំណឹង​មក​យើង​ថា​ជុំវិញ​រឿង​តែង​តាំង​នេះ ម្ល៉ោះ​គ្មាន​បញ្ហា​អ្វី​កើត​ឡើង​នោះ​ទេ។ ខ្ញុំ និង Hierro (គ្រូ​បង្វឹក​អេស្ប៉ាញ​ថ្មី) មិន​ដឹង​អ្វី​សោះ​អំពី​រឿង​តែង​តាំង​នេះ"។

លោក Fernando Hierro

សូម​បញ្ជាក់​ផង​ដែរ​ថា កាល​ពី​ថ្ងៃ​អង្គារ Real Madrid បាន​តែង​តាំង​លោក Julen Lopetegui ធ្វើ​ជា​អ្នក​ចាត់​ការ​ថ្មី​របស់​ក្លឹប​ជំនួស​លោក Zinedine Zidane ដែល​ទើប​លា​លែង​ពី​តំណែង​កាល​ពី​ចុង​ខែ​ឧសភា។ កាល​នោះ​ក្លឹប​បាន​ប្រកាស​ថា លោក​នឹង​ចូល​មក​កាន់​តួនាទី​ក្រោយ​ចប់​ព្រឹត្តិការណ៍ World Cup។

យ៉ាង​នេះ​ក្ដី ស្រាប់​តែ​កាល​ពី​ពេល​ម្សិលមិញ លោក Lopetegui ត្រូវ​បាន​សហព័ន្ធ​បញ្ចប់​ពី​ការងារ​តែ​ម្ដង។ សហព័ន្ធ​បាន​តែង​តាំង​លោក Fernando Hierro ជា​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​ក្នុង​អំឡុង​ពេល​កម្មវិធី World Cup នេះ។

បក​និយាយ​ដល់​លោក Lopetegui វិញ លោក​បាន​ធ្វើ​ដំណើរ​មក​ដល់​អេស្ប៉ាញ​វិញ​ហើយ​។ លោក​នឹង​ត្រូវ​បាន​ Real Madrid ប្រកាស​ជា​អ្នក​ចាត់​ការ​ថ្មី​របស់​ក្លឹប​ជា​ផ្លូវ​ការ ក្នុង​ថ្ងៃ​នេះ៕

ប្រភព៖ Four Four Two   ប្រែ​សម្រួល៖ ហ៊ីម រស្មី