ម្ចាស់ផ្ទះរុស្ស៊ីកក់៣ពិន្ទុថ្ងៃបើកឆាក World Cup ពូល A

  • 2018-06-14 17:02:00
  • ចំនួនមតិ

ចន្លោះមិនឃើញ

ការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក ឬ World Cup បានបញ្ចប់ទៅដោយលទ្ធផលម្ចាស់ផ្ទះរុស្ស៊ីបានយកឈ្នះ ក្រុមជម្រើសជាតិអារ៉ាប៊ី សាអូឌីត ៥ទល់នឹង០។

ជំនួបពូល A នៅកីឡដ្ឋាន Luzhniki Stadium ក្រុមជម្រើសជាតិរុស្ស៊ីបានបើកការនាំមុខ២គ្រាប់មុនតាំងពីវគ្គទីមួយតែតបញ្ចូលទីដោយខ្សែការពារ Yuri Gazinskiy នៅនាទី១២ និងខ្សែបម្រើ Denis Cheryshev នៅនាទី៤៣។

លុះចូលដល់វគ្គទីពីរម្ចាស់ផ្ទះនៅតែបន្តការវាយសម្រុកហើយបន្ថែមបាន១គ្រាប់ទៀតនៅនាទី៧១ដោយខ្សែប្រយុទ្ធកម្ពស់ខ្ពស់ Artem Dzyuba មកពីក្រុម Zenit St. Petersburg។ នៅនាទី៩០ Cheryshev បន្ថែមគ្រាប់ទី២របស់ខ្លួន ហើយ Aleksandr Golovin ស៊ុតបាន១គ្រាប់ដែរឲ្យរុស្ស៊ីបំបាក់គូប្រជែងចាស់ដៃក្នុងប្រកួតនេះ។

សម្រាប់ថ្ងៃស្អែកមានការប្រកួតចំនួនរហូត៣គូ ដោយអេហ្ស៊ីបត្រូវប៉ះ អ៊ុយរ៉ុយហ្គាយដែលស្ថិតនៅពូល A ដូចគ្នា ហើយពូល B គឺម៉ារ៉ុក ប៉ះជាមួយអ៊ឺរ៉ង់ ស្របពេលគូជក់ចិត្តគឺ អេស្ប៉ាញ ប៉ះជាមួយព័រទុយហ្គាល់៕


អត្ថបទ៖ វីរ័ត្ន