Griezmann សម្រេច​ចិត្ត​​ពី​អនាគត​យ៉ាង​ច្បាស់លាស់​ ក្រោយ​ Barca ចង់​បាន​

  • 2018-06-15 00:47:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Antoine Griezmann បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ជុំវិញ​អនាគត​របស់​ខ្លួន​ហើយ​បន្ទាប់​ពី​ Barcelona តាម​ទាក់ទង​​តាំង​ពី​ដើម​រដូវ​កាល​មុន​មក។

ខ្សែ​ប្រយុទ្ធ​​សញ្ជាតិ​បារាំង​នឹង​មិន​ទៅ​ណា​ចោល​ Atletico Madrid ទេ​ ដោយ​បន្ត​រួម​រស់​ជាមួយ​ក្លឹប​តទៅ​ទៀត។​ កីឡាករ​វ័យ​២៧​ឆ្នាំ​ចង់​សម្រេច​ពី​អនាគត​ឲ្យ​ច្បាស់លាស់​មុន​ក្រុម​ជម្រើស​ជាតិ​មាន់​គក​ត្រូវ​ប៉ះ​ អូស្ត្រាលី​នៅ​ World Cup ​ថ្ងៃ​សៅរ៍​នេះ។​

នៅ​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​កម្មវិធី​ទូរទស្សន៍​តារា​ឆ្នើម​ពាក់​អាច​លេខ​៧​បាន​និយាយ​ថា៖ "ខ្ញុំ​គិត​រួច​ហើយ​គឺ​នៅ​បន្ត​ជាមួយ​ Atletico”។ Griezmann ដែល​សល់​កុងត្រា​រហូត​ដល់​ឆ្នាំ​២០២២​បាន​សរសេរ​លើ​ Twitter ក្រោយ​សម្រេច​ចិត្ត​ថា​៖ "អ្នក​គាំទ្រ​របស់​ខ្ញុំ, ក្រុម​របស់​ខ្ញុំ​ និង​ផ្ទះ​របស់​ខ្ញុំ"។

កាល​ពី​ខែ​ឧសភា​កន្លង​ទៅ​អនាគត​របស់​ Griezmann ស្ថិត​ក្នុង​ភាព​មិន​ច្បាស់លាស់​ក្រោយ​លេច​ឭ​ដំណឹង​ថា​ម្ចាស់ក្លឹប​ Barca លោក​ osep Maria Bartomeu បាន​ជួប​ពិភាក្សា​ជាមួយ​ភ្នាក់ងារ​ផ្ទាល់​របស់​កីឡាករ​ជុំវិញ​លទ្ធផល​ផ្ទេរ​រូប​គេ​ទៅ​ទឹកដី​ Camp Nou តែ​យ៉ាង​ណា​ពេល​នេះ​គ្រប់​យ៉ាង​បាន​ដឹង​ច្បាស់​ហើយ​គឺ​ Griezmann មិន​ចាកចេញ​ឡើយ៕

ប្រភព៖ BBC   ប្រែសម្រួល៖ វីរ័ត្ន