វីដេអូ​កម្រ​ឃើញ​បង្ហាញ​ពី​ជីវិត​ពិត​នៃ​​អ្នក​ឡើង​ត្នោត និង​ការ​ផលិត​ស្ករ​ត្នោត

  • 2018-06-15 02:22:22
  • ចំនួនមតិ

ចន្លោះមិនឃើញ

វីដេអូ​ខ្លី​មិន​ដល់​ ៣នាទី បាន​បង្ហាញ​អំពី​សកម្មភាព ​នៃ​ជីវិត​អ្នក​ឡើង​ត្នោត និង​ការ​ផលិត​ស្ករត្នោត​របស់​អ្នក​ស្រុក​បន្ទាយ​ស្រី ខេត្ត​សៀមរាប។​

លោក ម៉ិ ឡូ អ្នក​ឡើង​ត្នោត និង​ផលិត​ស្ករ​ត្នោត​ នៅ​ស្រុក​បន្ទាយស្រី​ ខេត្ត​សៀមរាប

អស់​រយៈពេល ២៦​ឆ្នាំ​ហើយ​ដែល​លោក ម៉ិ ឡូ ប្រកប​របរ​ជា​អ្នក​ឡើង​ត្នោត និង​ផលិត​ស្ករ​ត្នោត​លក់​។ បុរស​វ័យ​៤៦​ឆ្នាំ​រូប​នេះ​រស់​នៅ​ជាមួយ​គ្រួសារ ​និង​កូន​ប្រាំ​នាក់ នៅ​ភូមិ​តាកុះ ឃុំ​ព្រះដាក់ ស្រុក​បន្ទាយស្រី ខេត្ត​សៀមរាប​។

ជីវិត​របស់​លោក ម៉ិ ឡូ ជា​រៀង​រាល់​ថ្ងៃ គឺ​ចាប់ផ្ដើម​ដោយ​ការ​ឡើង​ដើម​ត្នោត។ ក្នុង​មួយថ្ងៃ​លោក​ផលិតស្ករ​ត្នោត​បាន​ចំនួន ១៥​គីឡូក្រាម។ ការងារ​នេះ​ពិតជា​នឿយហត់​ខ្លាំង ឯ​ប្រាក់​ចំណូល​វិញ មិន​សូវ​បាន​ច្រើន​នោះ​ឡើយ៕

តោះ! ទស្សនា​វីដេអូខ្លី​បង្កប់​អត្ថន័យ​សំខាន់​ដូច​ខាង​ក្រោម​នេះ៖

ចុចអាន៖ រូបភាព ៦សន្លឹក បង្ហាញពីជីវិត អ្នកឡើងត្នោត និង ធ្វើស្ករត្នោត​ឈ្ងុយឈ្ងប់ នៅខេត្តសៀមរាប​

ចុចអាន៖ ពាក្យ​មួយឃ្លាពីអ្នកផលិតស្ករត្នោតលក់ ផ្ដល់ទំនុកចិត្ត​ដល់​អ្នក​ទិញ ដល់ណាក៏តាមរក​


អត្ថបទ៖ ក្រុមការងារផ្លូវទៅស្រុក