ខានយូរ ពេជ្រ សូលីកា ដាក់​ម្ដង​ឡើង​​ផ្អើល​​ដល់​អ្នក​គាំទ្រ

  • 2018-06-17 01:28:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេជ្រ សូលីកា បាន​បង្ហាញ​​ខ្លួន​​នៅ​លើ​ឆាក​សារ​ជា​ថ្មី​ក្នុង​កម្មវិធី World Cup 2018 ដែល​រៀប​ចំ​ឡើង​ដោយ​ Number 8 Beer Bar កាល​ពី​យប់​មិញ​នៅ​ម្ដុំ​បឹង​កក់។

ការ​បង្ហាញ​វត្តមាន​សារ​​ជា​ថ្មី នៅ​លើ​ឆាក​តន្ត្រី​​​ជាមួយ​ នីកូ ម្ដង​នេះ​ ពេជ្រ សូលីកា នៅ​តែ​ទទួល​បាន​ការ​គាំទ្រ​​ពី​ទស្សនិកជន​ដដែល​ នូវ​ទឹក​ដម​សម្លេង​​​​មិន​​ចេះ​ប្រែ​ប្រួល​របស់​នាង ទោះ​បី​ជា​អាក់ខាន​​ឡើង​ឆាក​ជា​ច្រើន​ឆ្នាំ​ក្ដី។

បន្ថែម​ពី​នេះ​ ហ្វេន​ៗ​ដែល​ចូល​រួម​ក្នុង​កម្មវិធី ចង់​ឲ្យ​ ពេជ្រ សូលីកា និង នីកូ ចាប់​ដៃ​ច្រៀង​​ឡើង​វិញ​ ព្រោះ​​អ្នក​ទាំងពីរ​​ជា​ដៃ​គូ​ដ៏​សក្ដិសម​បំផុត។

ក្នុង​កម្មវិធី​ World Cup 2018 តារា​ចម្រៀង​ទាំង​ពីរ​បាន​យក​បទ​មួយ​ចំនួន​មក​ច្រៀង​រួម​គ្នា​ដូច​ជា បទ​"លាក់បាំង" “ឱប​អូន​នឹក​គេ" “ថ្ងៃ​បែក​គ្នា​" “បង្ខំ​ចិត្ត​បែក​" ជា​ដើម។

ទោះ​បី​ជា​ ពេជ្រ សូលីកា ឡើង​ឆាក​ជា​ថ្មី​​ម្ដង​ទៀត​ក៏​ដោយ មិន​បាន​ន័យ​ថា​នាង វិល​ចូល​សិល្បៈ​វិញ​នោះ​ទេ។ ការ​បង្ហាញ​វត្តមាន​ម្ដង​នេះ​ដោយ​សារ​តែ​ការ​យោគ​យល់​គ្នា​​ជាមួយ​ម្ចាស់​ក្លឹប​ Number 8 Beer Bar ​ចង់​បាន​ខ្លួន​មក​សម្ដែង​ និង​ច្រៀង​រួម​គ្នា​ជាមួយ​ នីកូ។

ការ​រៀប​ចំ​កម្មវិធី​ World Cup 2018 នេះ​ Number8 Beer Bar ធ្វើ​ឡើង​ក្នុង​គោល​បំណង​​ដើម្បី​អបអរ​ការ​ប្រកួត​បាល់​ទាត់​ពិភពលោក​រវាង​ក្រុម​​ម្ចាស់​ផ្ទះ​ រុស្ស៊ី និង​ជម្រើស​ជាតិ​អារ៉ាប៊ី​សាអូឌីត​​៕

អត្ថបទ៖ ឆុង ស៊ីណាន