ក្រុមហ៊ុន​កូរ៉េ​ ដាក់​លក់​ iPhone 3Gs ថ្មី​​ចែស​ តម្លៃ​ថោក​ហួស​ស្មាន​

  • 2018-06-15 03:08:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បី​អបអរ​សាទរ​ការ​បើក​ដំណើរ​ការ​​ហាង​លក់​ទំនិញ​អនឡាញ​ SK Seven ​របស់​ ក្រុមហ៊ុន​​ផ្គត់ផ្គង់​សេវា​ទូរសព្ទ​ SK Telink នឹង​​ចាប់​ផ្ដើម​បញ្ចេញ​លក់ iPhone 3Gs នៅ​ចុង​ខែ​មិថុនា​នេះ។

iPhone 3Gs ដែល​មាន​អាយុ​កាល​ ៩ ឆ្នាំ​មក​ហើយ​នេះ គឺ​ជា​ផលិត​ផល​ថ្មី​មិន​ធ្លាប់​ត្រូវ​បាន​ប្រើ និង​មាន​នូវ​កាស រួម​ទាំង​ឆ្នាំង​សាក​ Original ​មក​ជា​មួយ​ទៀត​ផង។ ទោះ​បី​ជា​ iPhone នេះ​ជា​ផលិតផល​ថ្មី​ ប៉ុន្តែ​កុំ​រំពឹង​ថា​វា​នឹង​អាច​ទ្រាំទ្រ​នូវ​កម្មវិធី​ថ្មីៗ​បាន។ ​វា​អាច​ប្រើ​ត្រឹម​ iOS 6 ហេតុ​នេះ​ មាន​កម្មវិធី​មួយ​ចំនួន​មិន​អាច​ដំណើរ​​ការ​បាន​។

SK Telink នឹង​លក់ iPhone 3Gs ក្នុង​តម្លៃ​ត្រឹម​ប្រមាណ​ ៤០ ដុល្លារ​​តែ​ប៉ុណ្ណោះ៕​​

ប្រភព៖ Cnet   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម