មើលភ្លាមស្មានអង្គុយ​ប្រជុំ តាមពិត Aum និងមិត្តភ័ក្ដិនាំគ្នាឈ្ងោកលេងហ្គេមសោះ

  • 2018-06-15 06:49:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​ក្រឡេក​ឃើញ​ភ្លាម​ ប្រហែល​ជា​អាច​យល់​ថា​នេះ​ជា​ជំនួប​ប្រជុំរវាង​ Aum និង​មិត្តភ័ក្ដិ​ផ្សេង​ទៀត​ តែ​ដល់​ពេល​ពិនិត្យ​ឲ្យ​យូរ​ទៀត​ទើប​ដឹង​ថា​ តាមពិត​ពួកគេ​ជុំគ្នា​លេង​ហ្គេម​សោះ។

ជារូបភាព​កម្រ​បំផុត​ដែល​អ្នក​គាំទ្រ​ទាំង​អស់​របស់​តារា​ស្រី​ឈរ​លេខ​រៀង​ទី​១ របស់​ថៃ​ Aum Patchrapa លេងហ្គេម​បង្ក​ឲ្យ​គ្រប់គ្នា​សម្លឹង​មិន​ដាក់​ភ្នែកឡើយ​ ហើយ​បើ​តាម​មើល​ទឹកមុខ​របស់​នាង​ គឺ​កំពុង​ជក់ខ្លាំងណាស់។

ផ្អែកតាម​រូបភាព​ដែល​បាន​បង្ហាញ​នេះ​ ពិតជាឃើញ​ច្បាស់​ថា​ ម្នាក់ៗ​ក្នុង​បន្ទប់​នេះ​កំពុង​ផ្ដោតចក្ខុ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ សឹង​មិនហ៊ាន​ដកភ្នែក។ សកម្មភាព​នេះ​សបញ្ជាក់យ៉ាងច្បាស់​ថា​ ទោះ​បី​មាន​ឈ្មោះ​ជា​តារា​ល្បីកំពូល​លំដាប់​ប្រទេស​ ប៉ុន្តែ​ Aum ប្រើជីវិត​បែបសាមញ្ញៗ។ ក្រៅពី​ទំនេរ​ពីការងារ​សិល្បៈនាង​ណាត់ជួប​មិត្តភ័ក្ដិ​ដើរលេង​ ពេល​ខ្លះ​ទៅ​ធ្វើបុណ្យជុំគ្នា ហើយ​ដូចពេល​នេះ​ស្រាប់នាង​អង្គុយលេង​ហ្គេមធ្វើ​មិនដឹង៕

ប្រភព៖ Sanook   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម