ឡៅ​ ចិត្រា​ ឡុង​ សុភី​ កែវ​ រំចង់​ ធឿន​ ធារ៉ា​ ឡើង​គ្រប់​សង្វៀន​សប្ដាហ៍​នេះ​

  • 2018-06-15 06:47:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​វ័យ​ក្មេង​មក​ពី​ឆត្រ​យោង​ ៩១១​ ឡៅ​ ចិត្រា​ បាន​វិល​ចូល​សង្វៀន​វិញ​ហើយ​ បន្ទាប់​ពី​រវល់​មួយ​រយៈ​ពេល​ធ្វើ​បុណ្យ​សព​ឪពុក​កាល​ប៉ុន្មាន​សប្ដាហ៍​មុន​នេះ។​ ការ​ប្រកួត​ល្ងាច​នេះ​ ជា​ការ​លំបាក​ ឬ​ធ្វើ​ការ​ធ្ងន់​បន្តិច​ហើយ​ ព្រោះ​ប៉ះ​អ្នក​ប្រដាល់​ថៃ​ជើង​ចាស់​ Farnimith ​ដ៏​មាន​បទ​ពិសោធ​ម្នាក់​ ហើយ​ជា​កីឡាករ​វ៉ៃ​ក្បាច់​ទៀត។​

កីឡាករ​ថៃ​រូប​នេះ​ ទើប​ឈ្នះ​ ឡុង​ សំណាង​ កាល​ពី​ប៉ុន្មាន​ខែ​មុន​ បើ​មើល​ការ​ប្រកួត​កន្លង​ទៅ​ គេ​ល្អ​គ្រប់​ក្បាច់​ ទាំង​ជំហរ​រឹងមាំ​ កណ្ដាប់​ដៃ​រហ័ស​ ទាត់​ និង​ចាប់​កាច់​វ៉ៃ​ជង្គង់​ក៏​ល្អ​ដែរ​។ ល្ងាច​នេះ​ច្បាស់​ជា​ល្អ​មើល​ នៅ​ពេល​ប៉ះ​កីឡាករ​កំពុង​ឡើង​កូដ​ ឡៅ​ ចិត្រា។​ ខាង​ក្រោម​ជា​កម្មវិធី​ និង​ម៉ោង​ប្រកួត​របស់​ជើង​ខ្លាំង​តាម​សង្វៀន​ផ្សេងៗ៕​

កីឡាករ ឡៅ ចិត្រា​

ទី១​ សង្វៀន​បាយ័ន​ស្ទឹង​មាន​ជ័យ​ ៧ល្ងាច​

​ថ្ងៃ​សុក្រ​ ១៥-០៦-១៨​

មាស​ សារ៉ាក់​ ប៉ះ​ Nuth Kor Kesanon​ ទម្ងន់​៦០kg

ឡៅ​ ចិត្រា​ ប៉ះ​ Farnimith Phakthungchai​ ទម្ងន់​ ៦៣,៥​kg​

ទី២​ សង្វៀន​អាស៊ីអាគ្នេយ៍​ ២​រសៀល​

ថ្ងៃ​សៅរ៍​ ១៦-០៦-១៨​

យុគ​ យក្សផ្លែ​ ប៉ះ​ Phat Thou​ ទម្ងន់​ ៥៧​kg​

ឡុង​ ជិន​ ប៉ះ​ Phat Seila​ ៥៧​kg​

ទី៣​ សង្វៀន​ TV5​ ៥​ល្ងាច​

ថ្ងៃ​សៅរ៍​ ១៦-០៦-១៨

ឡុង​ សុភី​ ប៉ះ​ Thai Ou Lan​ ទម្ងន់​ ៦៩​kg​

ទី៤​ សង្វៀន​ CNC​ ៦ល្ងាច​

ថ្ងៃ​សៅរ៍​ ១៦-០៦-១៨​

ធន់​ ចាន់តាក់​ ប៉ះ​ Kwang Ngin​ ទម្ងន់​ ៦៣,៥​kg​

​ប៉ោ​ ភារិទ្ធ​ ប៉ះ​ Bear Thai​ ទម្ងន់​ ៦៣,៥​kg​

ទី៥​ សង្វៀន​ CNC​ ១១​ថ្ងៃ​ត្រង់

ថ្ងៃ​អាទិត្យ​ ១៧-០៦-១៨​

ឆៃ​ សារ៉ា​ ប៉ះ​Niv Wangchan​ ទម្ងន់​ ៦៥​kg​

ជា​ សំនៀង​ ប៉ះ​ Kreang Krai​ ៦៥​kg​

ធឿន​ ធារ៉ា​ ប៉ះ​ Chai Shou Sor Khamsing​ ទម្ងន់​៦៩​​kg​

ទី៦​ សង្វៀន​អាស៊ីអាគ្នេយ៍​ ២​រសៀល​

​ថ្ងៃ​អាទិត្យ​ ១៧-០៦-១៨​

​លាភ​ រដ្ឋា​ ប៉ះ​ A Norn​ ទម្ងន់​ ៥៧​kg​

រឿង​ សារ័ត្ន​ ប៉ះ​ Ou Ranou​ ៦៧​kg​

ទី៧​ សង្វៀន​ CNC​ ២​រសៀល​

​ថ្ងៃ​អាទិត្យ​ ១៧-០៦-១៨​

ព្រឿង​ សុជាតិ​ ប៉ះ​ Phith Nam Ek​ ទម្ងន់​ ៦០​kg

គឹម​ វាសនា​ ប៉ះ​ Nathakeat​ ៦៧​kg​

ទី៨​ សង្វៀន​បាយ័ន​ស្ទឹង​មាន​ជ័យ ៦​ល្ងាច

​ថ្ងៃ​អាទិត្យ​ ១៧-០៦-១៨​

កែវ​ រំចង់​ ប៉ះ​ Petchmany Dabrunsarakarm​ ទម្ងន់​ ៧៥​kg​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម