ត្រូវប៉ាន់អ្នកចង់បានម៉ូដថ្មីហើយប្លែក Jelly Bunny កំពុងបញ្ចុះតម្លៃពិសេស ៥០% ឯណោះ

  • 2018-06-15 07:57:28
  • ចំនួនមតិ

ចន្លោះមិនឃើញ

អ្នកនិយមលេងម៉ូដប្លែកៗ ទាន់សម័យ ទាន់រដូវកាល ជាមួយ​ផលិតផលគុណភាពខ្ពស់​ និង​ការច្នៃប្រឌិត ត្រូវ​ម៉ាច់​តែ​ម្ដង​ ព្រោះ​​ផលិតផល​ Jelly Bunny កំពុង​ផ្តល់​ប្រូម៉ូសិនកប់ គឺ​​​​ចុះ​រហូត​៥០% ចាប់ពីថ្ងៃ​​នេះ​​ដល់អស់ពីស្តុក​។

Jelly Bunny គឺជាម៉ាកផលិតផលដ៏ទាន់សម័យ ដែលមាន​ច្រើនម៉ូដខុសៗគ្នា ដូច​ជា​ស្បែកជើង កាបូប និងសម្ភារៈផ្សេងៗជាច្រើនទៀតសម្រាប់កុមារ និងសុភាពនារីគ្រប់វ័យ ជាមួយ​តម្លៃសមរម្យ ប្រកបដោយទំនុកចិត្ត​។ ផលិតផលនេះ ទទួលបានការគាំទ្រពីសំណាក់អតិថិជន យ៉ាងច្រើនសន្ធឹកសន្ធាប់ អស់​រយៈពេលជាច្រើនឆ្នាំរួចមកហើយ។

រួសរាន់ទាំងអស់គ្នាណា កុំឲ្យឱកាសបញ្ចុះតម្លៃផលិតផល​ពេញនិយមនេះរំលងផុតឲ្យសោះ។ រាល់ទំនិញដូចជា ស្បែកជើង កាបូប និងសម្ភារៈផ្សេងៗ អាចរកបាននៅគ្រប់សាខា Jelly Bunny ដែលមានទីតាំងនៅលើផ្សារទំនើប Aeon Mall 1 និងផ្សារទំនើប Aeon Mall Sen Sok City។

សម្រាប់ព័ត៌មានបន្ថែមទាក់ទងមកកាន់៖


អត្ថបទ៖ ថា ម៉ាលីដា