បច្ចេកទេសថតរូប សំខាន់ៗ គួរតែចេះសម្រាប់អ្នកចំណូលថ្មី ដើម្បីវិវត្តខ្លួនជាអ្នកជំនាញ
- 2018-06-16 04:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បច្ចេកទេសថតរូប សំខាន់ៗ គួរតែចេះសម្រាប់អ្នកចំណូលថ្មី ដើម្បីវិវត្តខ្លួនជាអ្នកជំនាញ
ចន្លោះមិនឃើញ
រូបភាពត្រូវបានផលិត ដោយបច្ចេកទេសនានា ផ្អែកលើការច្នៃប្រឌិត ហើយចំពោះអ្នកថតរូបថ្មី ត្រូវការជំនួយបច្ចេកទេសច្រើន ទាំងការប្រើឧបករណ៍ និងបែបបទថត។
គន្លឹះទាំងនេះ ល្មមអាចឲ្យអ្នកវិវត្តខ្លួនជាអ្នកជំនាញបាន បើអនុវត្តឲ្យបានខ្ជាប់ខ្ជួន។
១) ស្វែងយល់រាល់រូបមន្ត ដើម្បីអាចបំបែកប្រើផ្ទាល់ខ្លួន រូបមន្តថតរូប ចាំបាច់ត្រូវស្វែងយល់ជាបណ្ដើរៗ ដោយសារនេះជាមូលដ្ឋានមិនអាចខ្វះបានជួយអ្នកបំបែកក្បាច់ថ្មីផ្ទាល់ខ្លួនបាន។
២) Focus សិនចាំ កំណត់ Frame តាមក្រោយ គួរ Focus ចាប់ Subject ឲ្យបានត្រូវសិន មុនពេលកែប្រែ Frame។ នេះផ្ដល់ផលល្អ ពេលទិដ្ឋភាពតែមួយ មានពន្លឺ និងចំណុចងងឹតច្រើន។
៣) ផ្ដោតលើភ្នែក ពេលថតរូប Portrait នៅកម្រិត Aperture ណាមួយក៏ដោយ គួរ Focus លើភ្នែកឲ្យបានច្បាស់ ជួយបង្កើនការចាប់អារម្មណ៍រវាងអ្នកមើល និងរូបថត។
៤) បង្កើតកំហុសឲ្យបានច្រើន បង្កើតកំហុសកាន់តែច្រើន អ្នកកាន់តែពង្រឹងសមត្ថភាពជំនាញថតរូបកាន់តែល្អ សំខាន់ត្រូវរៀនពីកំហុសនោះ។ ដូច្នេះ សាកបច្ចេកទេស ឬស្ទិលប្លែកៗមិនធ្លាប់ធ្វើពីមុន។
៥) កំណត់ Exposure សមស្រប ការកំណត់ Exposure ឲ្យបានត្រឹមត្រូវ មានបីធាតុចូលរួមធ្វើយ៉ាងណាឲ្យមានតុល្យភាព ដោយរួមមាន៖
៦) ត្រៀមខ្លួនជានិច្ច គួរត្រៀមជានិច្ច ពេលថតរូប ដោយសារទិដ្ឋភាពដ៏ល្អៗ អាចមាន តែមិនចាំឲ្យអ្នកបើកកាមេរ៉ា កំណត់ Setting យូរពេកនោះទេ ឧទាហរណ៍ សត្វកន្ទុំរុយទុំលើផ្កា មិនយូរទេនឹងហោះចេញ។
៧) ប្រើ Aperture ទំហំធំ ពេលថត Portrait ដើម្បីឲ្យ Subject លេចធ្លោ ទំហំ Aperture ពី f/2.8 ទៅ f/5.6 អាចឲ្យផ្ទៃខាងក្រោយព្រាល នៅពីក្រោយ Subject។ នេះធ្វើឲ្យ Subject លេចធ្លោ បង្កើតការចាប់អារម្មណ៍ពីលើផ្នែកនានា នៅផ្ទៃខាងក្រោយ។
៨) ការពាររូបភាពកុំឲ្យព្រាល បើប្រើ Lens 50mm គួរប្រើ Shutter speed ត្រឹម 1/50 sec ឬ លឿនជាងនេះ អាចចាប់យករូបភាពបានច្បាស់ល្អ។ Lens វែងធ្ងន់ និងកាន់តែពិបាក ពេលថតឲ្យនៅនឹង ដូច្នេះ គួរប្រើ Shutter speed លឿន អាចជួយបញ្ចៀសបញ្ហាពេលរង្គើកាមេរ៉ាបាន។
៩) ថត និងតម្រឹមពេលកាត់ត Viewfinder និងផ្ទាំង Preview លើអេក្រង់ LCD តូច ហើយពេលបង្ហាញលើ Monitor អេក្រង់ទំហំធំ ប្រហែលឃើញចំណុចឆ្គង។ នេះអាចកែប្រែពេលកាត់ត ដោយបង្វិល ឬតម្រឹមយកតែចំណុចសំខាន់។
១០) ចៀសវាងរង្គើកាមេរ៉ា ពេលកាមេរ៉ារង្គើកំឡុងពេលថត អាចធ្វើឲ្យប៉ះពាល់ដល់គុណភាព។ នេះទាក់ទងនឹងបច្ចេកទេសកាន់កាមេរ៉ា គួរប្រើដៃម្ខាងទ្រតួកាមេរ៉ា និងម្ខាងទៀតទ្រ Lens ហើយទាញកែងដៃអបនឹងដងខ្លួន ដើម្បីជួយទប់លំនឹង។ ក៏អាចផ្អែកនឹងជញ្ជាំង ឬដើមឈើផងដែរ។
១១) បើកភ្នែកទាំងពីរ ពេលមើលតាមរយៈ Viewfinder នេះផ្ដល់ផលល្អ ដែល Subject អាចផ្សារភ្ជាប់ជាមួយអ្នក ដោយការមើលភ្នែកម្ខាងបង្ហាញចេញមក ពេលថត Portrait។ មួយវិញទៀត ការបើកភ្នែកទាំងពីរ អាចឲ្យអ្នកពិនិត្យមើលអ្វីនៅខាងក្រៅ Frame ដែលសំខាន់សម្រាប់ថតរូបសកម្មភាពកីឡា ឬសត្វ។
១២) រៀនប្រើ Exposure compensation ទិដ្ឋភាពពេលថតមួយចំនួន ខ្លះភ្លឺពេក ហើយខ្លះងងឹតពេក។ ដើម្បីដោះស្រាយបញ្ហានេះ គួរសិក្សា និងប្រើប្រាស់ Exposure compensation (កំណត់តម្លៃឲ្យរូបភាពភ្លឺ ឬងងឹត) មានក្នុងកាមេរ៉ា ជួយឲ្យ Subject មើលទៅសមស្រប។
១៣) ថតអ្វីអ្នកចូលចិត្ត ការ Focus លើអ្វីអ្នកចូលចិត្ត អាចជំរុញទឹកចិត្ត បន្តការសាកល្បងបច្ចេកទេស និង ស្ទិលថ្មី បាន។ ហើយនេះ ក៏អាចធ្វើឲ្យអ្នកមិនធុញទ្រាន់ផងដែរ។
១៤) ប្រើចំណាំងផ្លាត ទិដ្ឋភាពមានចំណាំងផ្លាត ជួយបង្កើតការចាប់អារម្មណ៍ពីលើរូបភាពធម្មតាបាន ដែលអាចមាននៅក្បែរបឹង ស្ទឹង ឬអាងហែលទឹក។ មិនមែនតែទឹកនោះទេ ជាប្រភពចំណាំង ក្នុងនោះក៏មានកញ្ចក់ ឬកញ្ចក់បង្អួចធំៗផងដែរ៕
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ
ប្រភព៖ https://www.borrowlenses.com/blog/photography-tips/#cameraSettings