Ronaldo ជួយ​ជម្រើស​មែន​ តែ​បញ្ហា​ពន្ធ​ទោស​ទាន់​ក៏​មក​ដល់​ដូច​គ្នា​

  • 2018-06-16 02:37:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​បាល់ទាត់ Cristiano Ronaldo ត្រូវ​បាន​គេ​រាយការណ៍​ថា យល់​ព្រម​ទទួល​ការ​ពិន័យ​​ក្នុង​ទំហំ​ទឹក​ប្រាក់​១៨,៨លាន​អឺរ៉ូ និង​ព្យួរ​​នៅ​ក្រៅ​ឃុំ​ សម្រាប់​ករណី​គេចវេស​​ពន្ធ​នៅ​ប្រទេស​អេស្ប៉ាញ។

កីឡាករ​របស់​ Real Madrid និង​ជម្រើស​ជាតិ​ព័រទុយហ្គាល់​​វ័យ​៣៣ ត្រូវ​បាន​ចោទប្រកាន់​កាល​ពី​ឆ្នាំ​មុន រឿង​បន្លំ​ពន្ធ​អាជ្ញាធរ​អេស្ប៉ាញ​នៃ​ទឹក​ប្រាក់​១៤,៨​លាន​អឺរ៉ូ។ បើ​តាម​សារព័ត៌មាន El Mundo ចុះ​ថា Ronaldo បាន​ដាក់​សំណើ​ទឹក​ប្រាក់​១២,៩​លាន​ផោន ក្នុង​ខែ មិថុនា ឆ្នាំ​ ២០១៧ តែ​អាជ្ញាធរ​បាន​បដិសេធ​សំណើ​នេះ។

យ៉ាងណា​ក្ដី ទល់​នឹង​ពេល​នេះ​ Ronaldo បាន​យល់​ព្រម​ទទួល​កំហុស ដោយ​ផ្ដល់​ប្រាក់​ពិន័យ​ទៅ អាជ្ញាធរ​​ហើយ​។ តាម​ពិត​ទៅ​កីឡាករ​ដែល​ទើប​តែ​ជួយ​ព័រទុយហ្គាល់​ ស្មើ​អេស្ប៉ាញ ៣-៣ ត្រូវ​កាត់​ឲ្យ​ជាប់​ពន្ធនាគារ​២​ឆ្នាំ​ឯណោះ​លើ​ការ​ពិន័យ​ទឺក​ប្រាក់ តែ​ក្រោម​ច្បាប់​នៃ​ប្រទេស​អេស្ប៉ាញ ការ​កាត់​ទោស​ជាប់​ពន្ធនាគារ​​រយៈ​ពេល​ពីរ​ឆ្នាំ​សម្រាប់​បទល្មើស​ទីមួយ អាច​ព្យួរ​ឲ្យ​នៅ​ក្រៅ​ឃុំ​បាន៕ ​​​​

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ