មក​មើល​ប្រាក់​ឈ្នួល​​ ដែល​អាជ្ញា​កណ្ដាល​​ទទួល​បាន​អំឡុង World Cup នៅ​រុស្ស៊ី

  • 2018-06-16 06:57:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាជ្ញា​កណ្ដាល​ម្នាក់ៗ​នឹង​ទទួល​បាន​ប្រាក់​ឈ្នួល​ចំនួន ៧០ ០០០ ដុល្លារ សម្រាប់​រយៈ​ពេល​ពេញ​មួយ​យុទ្ធនាការ World Cup នៅ​ប្រទេស​រុស្ស៊ី និង បន្ថែម​ទឹក​ប្រាក់​​លើក​ទឹកចិត្ត​ ៣ ០០០ ដុល្លារ ផ្សេង​ទៀត​​ក្នុង​១​ប្រកួត នៅ​ពេល​បង្ហាញ​ខ្លួន​​នៅ​លើ​ទីលាន។ នេះ​បើ​តាម FIFA និង ត្រូវ​បាន​ដក​ស្រង់​ដោយ Total Sportek។

រូបភាព​ផ្តល់​ដោយ AFP

នៅ​ក្នុង​ព្រឹត្តិការណ៍​ពិភពលោក​៤​ឆ្នាំ​ម្តង​នេះ អាជ្ញា​កណ្ដាល​សរុប​​មាន​ចំនួន ៣៦ រូប ខណៈ​ដែល​ជំនួយការ​អាជ្ញា​កណ្តាល​ម្នាក់ៗ​​នឹង​ទទួល​បាន​ប្រាក់បៀវត្សរ៍ ២៥ ០០០ ដុល្លារ បូក​នឹង ២ ០០០ ដុល្លារ ក្នុង​១​ប្រកួត​ផ្សេង​ទៀត។ ​

ដោយ​ឡែក​ប្រាក់ឈ្នួល​របស់​អាជ្ញា​កណ្ដាល​នៅ World Cup កាល​ពី​ឆ្នាំ ២០១០ និង ២០១៤ ច្រើន​បំផុត​ត្រឹម ៥០ ០០០ ដុល្លារ ប៉ុណ្ណោះ​សម្រាប់​​អ្នកដែល​បាន​បង្ហាញ​ខ្លួន​ដល់​វគ្គ​ជម្រុះ និង វគ្គ​ផ្ដាច់ព្រ័ត្រ៕

ប្រភព៖ totalsportek   ប្រែ​សម្រួល៖ សុខ លាងហ៊ត