ញាក់សាច់! ពេលនេះ “DDU-DU-DDU-DU” របស់ BLACKPINK ក្ដោបតំណែងកំពូលលើ YouTube

  • 2018-06-16 04:45:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្រឹម​ក្រោម​ ១២​ម៉ោង​ប៉ុណ្ណោះ​ បន្ទាប់ពី​បង្ហាញ​វីដេអូ​ជា​ផ្លូវការ​ ពេល​នេះ​បទ​ “DDU-DU-DDU-DU” របស់​ក្រុម​ BLACKPINK បាន​ឈរ​លើ​លេខ​រៀង​ទី​ ១​លើ​ YouTube។

រយៈពេល ​១២ម៉ោង
រយៈពេល ១៩ម៉ោង

បទ​ចម្រៀង​ថ្មី​របស់​ក្រុម​នេះ​ បាន​បញ្ចេញ​នៅ​ម៉ោង​ ៦ល្ងាច​ម៉ោង​នៅ​ប្រទេស​កូរ៉េ (ម៉ោង ៤ល្ងាច​នៅ​កម្ពុជា) នៅ​ថ្ងៃ​ទី​ ១៥ ខែ​មិថុនា​ ដោយសម្រេច​​បាន​ចំនួន​ចូល​ទស្សនា​ដល់​ទៅ​ ១៥លាន​ដង​ និង​ចំនួន​ Like ដល់​ទៅ​ ២លាន។

ពេល​នេះ​ “DDU-DU DDU-DU” ឈរ​នៅ​លេខ​រៀង​ទី​១ និង​មានអ្នក​ចូល​ទស្សនាកើនឡើង​ដល់ទៅ ២៥លានដង ក្នុងរយៈពេល ១៩ម៉ោង​ ហើយ​កំពុង​​​ពេញ​និយម​ជាងគេ​ទូទាំង​ពិភពលោក​លើ YouTube។ ទោះជាយ៉ាងណា​ បើ​គិត​តែ​ក្នុង​ប្រទេស​កូរ៉េ បទ​នេះ​បាន​ដណ្ដើម​យក​ប្រជាប្រិយភាព​ខ្ពស់​ជាង​គេ​ លំដាប់ទី​ ១ទៅហើយ​ក្រោយ​ចេញ​ភ្លាម។

វា​ជា​ភាព​អស្ចារ្យ​ និង​ឯកត្តកម្ម​ថ្មី​មួយ​ទៀត​របស់​ BLACKPINK និង​អ្នក​គាំទ្រ​ទាំង​អស់​ បន្ទាប់ពី​ជោគជ័យ​ហូរហែ​កាល​ពី​បទ​មុនៗ៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី