មក​ដឹង​ព័ត៌មាន​របស់​បារាំង​និង​អាហ្សង់ទីន ដែល​ត្រូវ​លេង​ថ្ងៃ​នេះ

  • 2018-06-16 07:41:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍​ប្រកួត​ World Cup បាន​បន្ត​ចូល​ពូល C និង​ D ហើយ ដោយ​ថ្ងៃ​នេះ​មាន​៤​គូ​ត្រូវ​ប្រកួត​ដូច​ជា៖

  • បារាំង vs អូស្ត្រាលី (ម៉ោង៥:០០) ពូល C
  • អាហ្សង់ទីន vs អ៊ីស្លង់ (៨:០០) ពូល D
  • ប៉េរូ vs ដាណឺម៉ាក (១១:០០) ពូល C
  • ក្រូអាត vs នីហ្សេរីយ៉ា (២រំលេង​អាធ្រាត្រ) ពូល D

ការ​ប្រកួត​គូ​​របស់​បារាំង​និង​អាហ្សង់ទីន ឃើញ​ថា​មាន​ការ​ចាប់​អារម្មណ៍​និង​ចង់​ដឹង​ខ្លាំង ដូច្នេះ​មក​ពី​ព័ត៌មាន​នៃ​ប្រកួត​ទាំង​ពីរ៖

បារាំង vs អូស្ត្រាលី

  • Kylian Mbappe និង Ousmane Dembele ត្រូវ​បាន​គេ​រំពឹង​ទុក​នឹង​លេង​ប្រយុទ្ធ​៣​នាក់​ខាង​លើ​ជាមួយ Antoine Griezmann ខណៈ Olivier Giroud អង្គុយ​កៅអី​បម្រុង។

  • គ្រូ​របស់​អូស្ត្រាលី លោក Bert van Marwijk ឲ្យ​ខ្សែ​ប្រយុទ្ធ Mathew Leckie ធ្វើ​ជា​ប្រធាន​ក្រុម​ជំនួស​កីឡាករ Mile Jedinak ហើយ​ Massimo Luongo លេង​បម្រើ​កណ្ដាល។

ប្រវត្តិ​ជួប​គ្នា

  • អូស្ត្រាលី ធ្លាប់​យក​ឈ្នះ​បារាំង​ ១-០ ក្នុង​ឆ្នាំ​២០០១​ នា​កម្មវិធី Confederations Cup ហើយ​នេះ​ជា​ការ​ប្រកួត​ផ្លូវការ​តែ​១​គត់​ដែល​ពួក​គេ​ធ្លាប់​ប៉ះ​គ្នា

  • ក្រុម​ទាំង​ពីរ​ក៏​ធ្លាប់​លេង​មិត្តភាព​ជាមួយ​គ្នា​២​ដង​ដែរ ក្នុង​ស្មើ​គ្នា​ម្ដង និង​ចាញ់​បារាំង​ដល់ ៦-០។

១១​នាក់​ដែល​អាច​បង្ហាញ​ខ្លួន​យប់​នេះ បារាំង

អូស្រ្ដាលី

​ ​អាហ្សង់ទីន vs អ៊ីស្លង់

ព័ត៌មានក្រុម​ទាំង​ពីរ

  • អ៊ីស្លង់​នឹង​ក្លាយ​​ប្រទេស​តូច​ជាង​គេ​ដែល​ចូល​ប្រកួត​ក្នុង​ជុំ​ចុងក្រោយ World Cup ​ឆ្នាំ​នេះ​ពេល​ប៉ះ​អាហ្សង់ទីន​យប់​នេះ។
  • ខ្សែ​បម្រើ Gylfi Sigurdsson របស់​អ៊ីស្លង់​ត្រលប់​ពី​បញ្ហា​របួស​ជង្គង់​វិញ​ហើយ
  • Lionel Messi, Angel di Maria និង Sergio Aguero នឹង​កៀក​ស្មា​គ្នា​ប្រយុទ្ធ​នៅ​តំបន់​ខាង​លើ

ប្រវត្តិ​ជួបគ្នា

  • រាត្រី​នេះ​ជា​ការ​ជួប​គ្នា​លើក​ដំបូង​បំផុត​រវាង អាហ្សង់ទីន​និង​អ៊ីស្លង់
  • ប៉ះ​ក្រុម​មក​ពី​តំបន់​អឺរ៉ុប​នៅ​​ក្នុង​ពូល​ព្រឹត្តិការណ៍​ World Cup ៧​ដងកន្លង​ទៅ អាហ្សង់ទីន​ចាញ់​តែ​ម្ដង​គ់ត ក្នុង​នោះ​ឈ្នះ ៤ ស្មើ​២

១១​នាក់​ដែល​អាច​បង្ហាញ​ខ្លួន​យប់​នេះ

អាហ្សង់ទីន

អ៊ីស្លង់

អត្ថបទ៖ ហេង សុធារិទ្ធិ