មកស្គាល់​ពន្លកថ្មី K-Pop កើតឆ្នាំ ២០០៣ សុទ្ធ​តែខ្លឹមៗខ្លាំងមិនធម្មតា

  • 2018-06-16 07:41:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​វ័យ​ក្មេង​ដែល​ឈាន​ជើង​ចូល​ប្រឡូក​ក្នុង​ពិភព K-Pop ពេល​នេះ​បាន​ធំ​ពេញ​រូបពេញ​រាង​គួរ​ជាទី​ប្រាថ្នា​របស់​បុរសៗ​ និង​ពេញ​ដោយ​សមត្ថភាព​សិល្បៈ​ ក្រោយ​ពួកគេ​បាន​ហ្វឹកហាត់​ក្នុង​ផលិតកម្ម​ធំៗនា​ពេល​កន្លង​មក។

យុវតី​ទាំង​នេះ​សុទ្ធ​សឹង​កើត​ក្នុង​ឆ្នាំ ២០០៣ ហើយ​មក​ទល់​ពេល​នេះ​ពួកគេ​មាន​អាយុ​ ១៥​ឆ្នាំ​ហើយ។ដូចនេះ​ចង់​ដឹង​ថា​ សព្វថ្ងៃ​នាង​តូច​ទាំង​នោះ​ ពេញ​ក្រមុំ​ស្រស់​ស្អាត​កម្រិត​ណា​ ទស្សនា​ដូច​តទៅ៖

១. Jisoo

នាង​បាន​ចូល​ជា​សមាជិក​ក្នុង​ក្រុម​ Buster កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​ ២០១៧។ ទោះ​បី​ត្រឹម​អាយុ​ ១៥​ឆ្នាំ ប៉ុន្តែ​ Jisoo មើល​ទៅ​ចាស់ទុំ​ណាស់​​ រហូត​អ្នក​គាំទ្រ​មួយ​ចំនួន​ច្រឡំ​ស្មាន​ថា​នាង​មាន​អាយុ​ ២០ឆ្នាំ​ទៅ​ទៀត។

ជាមួយ​កម្ពស់​ ១៧១សង់ទីម៉ែត្រ​ Jisoo ពិត​ជា​មាន​ជើង​វែង​ ជា​រឿង​អំណោយ​ផល​ឲ្យ​នាង​កាន់​តែ​បង្ហាញ​ក្បាច់​រាំ​កាន់​តែ​ល្អ។

២. Lami

ក្មេង​ស្រី​រូប​នេះ​គឺ​ជា​តារា​ថ្មី​របស់​ផលិតកម្ម​ SM ដែល​ត្រូវ​បាន​លោក​ Lee Soo Man​ មើល​ ឃើញ​កាល​ពី​ឆ្នាំ ២០១៣។ បច្ចុប្បន្ន​នាង​កំពុង​ហ្វឹកហាត់​ក្រោម​ដំបូល​ SM ហើយ​ក៏ ​ធ្លាប់​បង្ហា្​ខ្លួន​ក្នុង​កម្មវិធី​ "Mickey Mouse Club” របស់​ទូរទស្សន៍​ Disney Channel។ ទេពកោសល្យ​របស់​ Lami គឺ​រាំ​ និង​សម្ដែង។

៣. Yuna

Shim Yuna គឺ​ជា​តារា​ថ្មី​ដែល​ល្បីជាង​គេ​របស់​ផលិតកម្ម JYP ដែល​កំពុង​ទទួល​បាន​ការ​គាំទ្រ​ នៅ​ពេល​នាង​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី​ “Stray Kids”។ ពេល​នោះ​នាង​ជា​សមាជិក​ម្នាក់​ក្នុង​ក្រុម​នារី​ទី២។ ក្រៅពី​នេះ​ នាង​ក៏​បង្ហាញ​ខ្លួន​ក្នុង​វីដេអូ​បទ​ចម្រៀង​របស់ BTS មាន​ចំណងជើង​ថា​ "Love Yourself”ដែរ។

៤. Jiheon

Baek Jiheon បាន​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី​ "Idol School” និង​ទទួល​បាន​ការ​ចាប់អារម្មណ៍​ជា​ខ្លាំង​ ក្នុង​ប្រទេស​កូរ៉េ។ ក្រៅ​ពី​មាន​រូប​សម្ផស្ស​ស្រស់​ស្អា​ហើយ​ សមាជិក​ថ្មី​របស់​ក្រុម​ Fromis_9 រូបនេះ​ក៏​មាន​ទេពកោសល្យ​ខាង​រាំ​ និង​ច្រៀង​ដែរ។

៥. Minseo

តារា​ថ្មី​របស់​ផលិតកម្ម​ Loen និង​ Faveរូបនេះ​គឺជា​បេក្ខភាព​អាយុ​ក្មេង​ជាង​គេ របស់​កម្មវិធី​ Mixnine នៃ​ទូរទស្សន៍​ JTBC។ Minseo គឺជា​តារា​វ័យ​ក្មេង​ និង​តារា​ម៉ូដែល​ ដែល​ធ្លាប់​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី​របស់​ Disney Channel​ ទៀត។

៦. Lee Yoonseo

នាង​គឺជា​ពន្លក​ថ្មី​របស់​ផលិតកម្ម​ Cube ដែល ឈ្នះ​ចិត្ត​មហាជនជា​ច្រើន​ ពេល​ចូលរួម​ក្នុង​កម្មវិធី​ Produc e 101 របស់​ប៉ុស្តិ៍​ Mnet កាល​ពី​ឆ្នាំ ២០១៧។

៧. Kim Minjung

Minjung គឺ​ជា​បេក្ខភាព​ក្នុង​កម្មវិធី​ Produce 101 ឆ្នាំ ២០១៦។ នាង​កាន់​តែ​លេច​ធ្លោ​ខ្លាំង​ពេល​បង្ហាញ​សមត្ថភាព​ខាង​ផ្នែក Hip-Hop កាលពី​ពេល​នោះ។ ព័ត៌មាន​មួយ​ចំនួន​បាន​បង្ហើប​ថា​ Minjung មាន​គម្រោង​ចូល​ផលិតកម្ម​ Starship ក្នុង​ពេល​ឆាប់ៗ៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី