មុខងារ​សម្ងាត់ ១០ លើ iOS 12 ដែល​ Apple មិន​បាន​ប្រកាស​លើ​ឆាក​ WWDC

  • 2018-06-17 02:23:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple បាន​ចំណាយ​ពេលវេលា​ កម្លាំង​កាយ​ចិត្ត​ជាច្រើន​ នាំ​មុខងារ​ថ្មីៗ​មក​កាន់​ iPhone និង​ iPad កាល​នៅ​ព្រឹត្តិការណ៍​ WWDC។ តែ​ពេលវេលា​មិន​អំណោយ​ផល​ មិន​អាច​បង្ហាញ​រាល់​មុខងារ​បាន​នោះ​ទេ​។

ដោយសារ​ iOS 12 នៅ​ជំនាន់​ Beta នៅ​ឡើយ​ ដូច្នេះ​អាច​ផ្លាស់ប្ដូរ​ ឬ​លុប​ចេញ​ ពេល​ចេញ​ជា​ផ្លូវការ​។

១) ព័ត៌មាន​លម្អិត​បន្ថែម​ពី​ថាមពល​ថ្ម​

ចំពោះ​កម្មវិធី​ណា​មួយ​ដែល​ស៊ី​ថាមពល​ថ្ម​ជាង​គេ​ លើ​ Device គ្រប់គ្នា​សុទ្ធតែ​ចង់​ដឹង​។

បើក​កម្មវិធី​ Settings > ជ្រើសរើស​ Battery នឹង​ឃើញ​មាន​ព័ត៌មាន​លម្អិត​ ចំពោះ​ការ​ចំណាយ​ថាមពល​ថ្ម​។​

២) បង្ហាញ​រូបរាង​ថ្មី​ក្នុង​ Face ID

អ្នក​ប្រើ​ iPhone X ដែល​មាន​បញ្ហា​ប្រើ​ Face ID ពេល​ពាក់​មួក​ វ៉ែនតា​ ឬ​ការ​ផ្លាស់ប្ដូរ​មុខមាត់​ អាច​ Register រូបរាង​ទីពីរ​បាន​។

ចូល​ទៅ​កាន់​ Settings > Face ID & Passcode > Alternate appearance។​

មុខងារ​នេះ​ Register មុខ​មនុស្ស​ទី​ពីរ​ ឲ្យ​អាច​ប្រើ​ iPhone X បាន​។ តែ​គួរ​ដឹង​ បើ​ចង់​លុប​រូបរាង​ទី​ពីរ​ចេញ​ ត្រូវការ​ Reset Face ID។

៣) Do Not Disturb

ជំនួស​ឲ្យ​ការ​បើក​ ឬ​បិទ​មុខងារ​ Do Not Disturb ដោយ​ខ្លួន​ឯង​ ពេល​នេះ​អាច​កំណត់​ឲ្យ​មុខងារ​នេះ​ បិទ​ស្វ័យប្រវត្តិ​ក្រោយ​រយៈពេល​មួយ​។

បើក​ចូល​ Control Center > ចុច​សង្កត់​ឲ្យ​ជាប់​លើ​ icon Do Not Disturb ដើម្បី​ឃើញ​ជម្រើស​ Do Not Disturb ថ្មី​។

៤) បិទ​កម្មវិធី

ពេល​បើក​ឃើញ​បណ្ដុំ​កម្មវិធី​នានា​ទើប​បាន​បើក​ (Multitasking) អាច​ចុច​អូស​ផ្ទាំង​កម្មវិធី​ណា​មួយ​ឡើង​លើ​ ដើម្បី​បិទ​។

៥) អាប់ដេត​ប្រព័ន្ធ​ប្រតិបត្តិការ​ស្វ័យប្រវត្តិ

ប្រព័ន្ធ​ថ្មី​ នឹង​អាច​ដំឡើង​កំណែទម្រង់​ iOS លើ​ Device ដោយ​ស្វ័យប្រវត្តិ​ ដោយ​មិន​ចាប់​បាច់​ចូល​ទៅ​ចុច​ខ្លួន​ឯង​។

ចូល​ទៅ​កាន់​ Settings > General > Software Updates > Automatic updates។​

៦) Gesture

​ចំពោះ iPhone X ការ​ចូល​ប្រើ​ Control Center ត្រូវ​ចុច​អូស​ចុះក្រោម​ ពី​ជ្រុង​ផ្នែក​លើ​ខាងស្ដាំ​អេក្រង់​។ វិធី​នេះ​ អាច​ចូល​ប្រើ​ Control Center លើ​ iPad បាន​។

៧) Autofill

ពេល​ប្រើ​មុខងារ​សុវត្ថិភាព​ Two-factor authentication នឹង​ឃើញ​មាន​កូដ​បញ្ជូន​មក​តាម​ SMS ដែល​ត្រូវ​ Copy និង​ Paste ឬ​ ចងចាំ​វាយ​បញ្ចូល​ប្រអប់​តម្រូវ​។

ពេល​នេះ​ Shortcut មួយ​នឹង​បង្ហាញ​នៅ​ផ្នែក​ខាងលើ​ Keyboard ពេល​ Device ទទួល​បាន​លេខ​កូដ​។ ចុច​លើ​ Shortcut ហើយ​ Keyboard នឹង​បំពេញ​លេខ​កូដ​ឲ្យ​។

៨) ស្កេន​ QR Code ក្នុង​ Control Center

Apple បាន​បន្ថែម​ QR Code scanner ទៅ​កាន់​កម្មវិធី​កាមេរ៉ា​ ក្នុង​ iOS 11 ហើយ​ iOS 12 មាន​ Shortcut ផ្ទាល់ខ្លួន​ក្នុង​ Control Center។

តែ​ត្រូវការ​បន្ថែម​ Shortcut ដោយ​ចូល​ Settings > Control Center > Customize Controls ហើយ​ចុច​ប៊ូតុង​ពណ៌បៃតង​ក្បែរ​នឹង​ Scan QR Code។

៩) បិទ​ប្រើ​ USB

Apple បាន​បន្ថែម​មុខងារ​មួយ​ អាច​បិទ​រន្ធ​ Lightning លើ​ iOS device បើ​មិន​បាន​ Unlock។

ចូល​ទៅ​កាន់​ Settings > Face ID & Passcode រួច​អូស​ចុះក្រោម​ ចុច​ប៊ូតុង​បើក​ដំណើរការ​ ក្បែរ​នឹង​ USB Accessories។

១០) Camera tool ថ្មី​លើ​ Messages

កម្មវិធី​ Messages មាន​ Camera tool ថ្មី​ សម្រាប់​រូបភាព​ ឬ​វីដេអូ​បាន​ថត​ ក្នុង​កម្មវិធី​។​

បើក​កម្មវិធី​កាមេរ៉ា​ ក្នុង​ Messages > ចុច​លើ​ icon សញ្ញា​ផ្កាយ​ នៅ​ជ្រុង​ក្រោម​ផ្នែក​ខាងឆ្វេង​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Cnet   ប្រែ​សម្រួល៖ ប៊ុនធឿន