Messi ​និយាយ​ថា ឈឺ​ចាប់​ ​ដែល​ស៊ុត​ប៉េណាល់ទី​មិន​ចូល

  • 2018-06-17 02:25:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"​ឈឺ​ចាប់” ​ជា​ពាក្យ​ខ្លី​មួយ​ដែល​ខ្សែ​ប្រយុទ្ធ Lionel Messi ​និយាយ ក្រោយ​ពី​ប៉េណាល់ទី​មិន​ចូល​របស់​កាល​ពី​​យប់មិញ​នេះ ​ធ្វើ​ឱ្យ​ក្រុម​បាន​ត្រឹម​១​ពិន្ទុ​ពី​អ៊ីស្លង់។

Messi ​មាន​ឱកាស​ស្វែង​រក​គ្រាប់​បាល់​បាន​ទៅ​ហើយ ដោយ​ការ​ទាត់​បាល់​ប៉េណាល់ទី ប៉ុន្តែ​ត្រូវ​អ្នក​ចាំ​ទី Halldorsson ​ក្រុម​អ៊ីស្លង់​ជួយ​សង្គ្រោះ​បាល់​នោះ​បាន។ ​ក្រោយ​ពី​មិន​អាច​រក​គ្រាប់​បាល់​បាន ​និង​ក្រុម​បាន​ត្រឹម​ស្មើ​គ្នា​ទៀត​នោះ ខ្សែ​ប្រយុទ្ធ​ឆ្នើម​របស់​អាហ្សង់ទីន ​បាន​និយាយ​​ថា​៖ “ជា​ទូទៅ វា​តែងតែ​ធ្វើ​ឱ្យ​ខ្ញុំ​ឈឺ​ចាប់ ​ក្នុង​ការ​ដែល​ទាត់​ប៉េណាល់ទី​មិន​ចូល។ យើង​បាន​បាត់​បង់​៣​ពិន្ទុ ​ដែល​ជា​ពិន្ទុ​យើង​គួរ​តែ​បាន​ក្នុង​ការ​ប្រកួត​បើក​ឆាក​នេះ។ បច្ចុប្បន្ន​យើង​កំពុង​គិត​ដល់​ការ​ប្រកួត​ជាមួយ​ក្រូអាត​បន្ដ​ទៀត។ យើង​នឹង​ប្រឹងប្រែង​បំភ្លេច​រឿង​ឈឺ​ចាប់​នោះ​ឱ្យ​បាន​លឿន​បំផុត”។

ចំពោះ​ទម្រង់​លេង​របស់​អ៊ីស្លង់​វិញ ​Messi ​បាន​និយាយ​ដែរ​ថា​ពួកគេ​ដូចជា​មិន​ចង់​លេង​បាល់​ទាល់​តែ​សោះ ​ពោល​គឺ​បិទ​រហូត។ ដោយ​ការ​លេង​បែប​នេះ ​ធ្វើ​ឱ្យ​ការ​ប្រកួត​មើល​ទៅ​លេង​តែ​ម្ខាង​ប៉ុណ្ណោះ។ ដូច​ដែល​ស្ថិតិ​បាន​បង្ហាញ ​ក្រុម​អាហ្សង់ទីន ​លេង​សឹង​តែ​ពាក់​កណ្ដាល​តារាង​ទៅ​ហើយ។

សូម​បញ្ជាក់​ថា Lionel Messi ​មាន​កំណត់ត្រា​ទាត់​បាល់​ប៉េណាល់ទី​មិន​ល្អ​សោះ ពោល​គឺ​៧​គ្រាប់​កន្លង​មក រូបគេ​ទាត់​មិន​ចូល​ដល់​ទៅ​៤​គ្រាប់​ទៅ​ហើយ គិត​ទាំង​ក្រុម​ជ្រើស​ជាតិ​និង​ក្លឹប​អាជីព៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ មុន្នីរម្យ

អត្ថបទពេញនិយម
អត្ថបទថ្មី