ជាង​ ៤០០​នាក់​ស្រាប់​តែ​ក្រាល​កន្ទេល​អង្គុយ​ជុំ​គ្នា​ទាំង​ព្រលឹម​​ក្រោម​ហេតុផលសំខាន់​មួយ​

  • 2018-06-17 09:50:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក កាល​ពី​ថ្ងៃ​សៅរ៍កន្លង​ទៅ​នេះ មាន​មនុស្ស​ជា​ច្រើន​មក​កុះករ​ជុំ​គ្នា ហាត់​កីឡាយោគៈ(Yoga) ទាំង​ព្រលឹម​ម៉ោង ៧ ដើម្បី​អបអរ​ដល់​ "ទិវា​យោគៈ​អន្តរជាតិ​លើក​ទី៤"។

កញ្ញា គា សុភារ័ត្ន អ្នក​សម្របសម្រួល​កម្មវិធី​បាន​ឲ្យ​ដឹង​ថា អ្នក​ចូល​រួម​កម្មវិធី​កាល​ពី​ព្រឹក​ម្សិលមិញ​នេះ មាន​ចំនួន​ប្រមាណ​ជាង​ ៤០០ នាក់ បូករួម​ទាំង​ខ្មែរ-បរទេស និង​ភាគ​ច្រើន​ជា​និស្សិត។ បើ​ប្រៀប​ធៀប​ទៅ​ឆ្នាំ​មុន ​ចំនួន​អ្នក​ចូល​រួម​ហាក់​ថមថយ​បន្តិច ត្បិត​ឆ្នាំ​ ២០១៧ មាន​អ្នក​ចូលរួម​ជិត ៧០០ នាក់។

"ដូច​គ្នា​នឹង​ពិភព​លោក​ដែរ នេះ​ជា​លើក​ទី​៤​ហើយ ដែល​ទិវា​​នេះ​បាន​ធ្វើ​ឡើង​នៅ​កម្ពុជា​យើង ដោយ​មាន​ការ​រៀបចំ​ពី​ស្ថានទូត​ឥណ្ឌាប្រចាំ​កម្ពុជា សហការ​ជា​មួយ​ក្រសួង​ពាក់ព័ន្ធ រួមមាន ក្រសួង​បរិស្ថាន និង​ក្រសួង​អប់រំ​យុវជន និង​កីឡា ជា​ដើម។ ក្នុង​នោះ Smart បាន​ធ្វើ​ជា​​អ្នក​ឧបត្ថម្ភ​ធំ ដោយ​ផ្គត់​ផ្គង់​ទៅ​លើ​សម្លៀក​បំពាក់​របស់​អ្នក​ចូល​រួម និង​ជួយ​ធ្វើ​ការ​ផ្សព្វផ្សាយ​តាមរយៈ​ឌីជីថល"។ សុភារ័ត្ន បញ្ជាក់។

ជា​រៀង​រាល់​ឆ្នាំ​កម្មវិធី​ខាង​លើ​ តែ​ងបើក​​សេរី​ឲ្យ​​អ្នក​ស្រលាញ់​សុខភាព​ផ្លូវកាយ ផ្លូវ​ចិត្ត និង​រាង​ស្អាត​ ចូល​រួម​ ដោយ​មាន​គ្រូ​​ពី​ស្ថានទូត​ឥណ្ឌា​មក​បង្ហាត់​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ និង​​ផ្ដល់​ជូន​ទឹក អាហារ និង​អាវ​យឺឹតស្អាតៗ​​ដោយ​​ឥត​គិត​​ថ្លៃ​ផង​ដែរ៕

សកម្មភាព​គ្រូ​បង្ហាត់

អត្ថបទ៖ សុខណា

អត្ថបទពេញនិយម