Neymar ​រំពឹង​ថា World Cup ​ឆ្នាំ​នេះ ​មិន​ដេក​ពេទ្យ​ដូច​ឆ្នាំ​មុន

  • 2018-06-17 05:27:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Neymar ​រំពឹង​ថា​បាន​បង្ហាញ​ខ្លួន​នៅ World Cup ​នា​រាត្រី​នេះ ដើម្បី​ជួយ​ជម្រើស​ជាតិ​ប្រេស៊ីល​លេង​ទល់​ក្រុម​ស្វីស វេលា​ម៉ោង​១​រំលង​អាធ្រាត្រ។

កីឡាករ​ពាក់​អាវ​លេខ​១០​រូប​នេះ ​ជា​កីឡាករ​សំខាន់​ខ្លាំង​សម្រាប់​ក្រុម​ប្រេស៊ីល​ដូច​កាល​ឆ្នាំ​២០១៤​អីចឹង​ដែរ។ ​ខ្សែ​ប្រយុទ្ធ​លេង​នៅ​ក្លឹប PSG ​រំពឹង​គ្រា​ដែល​របួស​កាល​ពី​ World Cup ​លើក​មុន​នោះ​ថា ​ខ្លួន​សឹង​តែ​បញ្ចប់​អាជីព​ត្រឹម​ពេល​នោះ​ហើយ។ ​ទាំង​គ្រួសារ ​សមាជិក​ក្រុម ​និង​អ្នក​គាំទ្រ​សុទ្ធ​តែ​គិត​ដូច្នេះ ​ព្រោះ​របួស​គ្រា​នោះ​ពិត​ជា​ធ្ងន់ធ្ងរ​ខ្លាំង​មែនទែន។ ​អវត្តមាន​របស់​រូបគេ​នោះ​ហើយ ​បាន​ធ្វើ​ឱ្យ​ប្រេស៊ីល​បរាជ័យ​ធំ​បំផុត ៧-១ ​ក្រោម​ថ្វី​ជើង​របស់​អាល្លឺម៉ង់។

សម្រាប់​ឆ្នាំ​នេះ​វិញ ​Neymar ​បាន​និយាយ​ដូច្នេះ​ថា​ខ្លួន​រំពឹង​ខ្ពស់ គេច​ឆ្ងាយ​ពី​បញ្ហា​របួស ​និង​មិន​ឱ្យ​មាន​​ប្រវត្តិសាស្ត្រ​ដដែល​នោះ​ទេ។ ត្បិត​អី​បច្ចុប្បន្ន​មិន​ទាន់​ជា​សះស្បើយ​ពេញ​១០០​%​ក្ដី ប៉ុន្តែ​រូបគេ​ចង់​បង្ហាញ​ខ្លួន​ឱ្យ​បាន​គ្រប់​ប្រកួត ដើម្បី​ជួយ​ជម្រើស​ជាតិ​ប្រេស៊ីល ដណ្ដើម​ពាន​រង្វាន់ FIFA World Cup 2018 ​នេះ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ មុន្នីរម្យ