ដឹង​ទេ​ ពាន​រង្វាន់​ពិភពលោក​ FIFA World Cup ២០១៨ មាន​តម្លៃ​ប៉ុន្មាន​?

  • 2018-06-18 06:58:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍​បាល់​ទាត់​ពិភពលោក FIFA World Cup ឆ្នាំ ២០១៨ កំពុង​ធ្វើ​ឡើង​​នៅ​ក្នុង​ប្រទេស​រុស្សី​ ដែល​មាន​ ៣២ ក្រុម​ ចូល​រួម​ប្រកួត​ដណ្ដើម​ជយលាភី​។ ពាន​ពិភពលោក​មួយ​​នេះ​ ត្រូវ​បាន​បង្កើត​ឡើង​ជាពិសេស​ ដោយ​សិល្បករ​ជនជាតិ​អ៊ីតាលី​​ម្នាក់គឺ លោក​ Silvio Gazzaniga។

ពាន​ពិភពលោក​មួយ​​នេះ​ ដែល​មាន​តម្លៃ​ប្រមាណ​ ២០ លាន​ដុល្លារ​។ ការ​រចនា​ធ្វើ​គំរូ​ដំបូង​ដោយ​លោក​ Gazzaniga ធ្វើ​ឡើង​ក្នុង​ឆ្នាំ​ ១៩៧៤ ផ្ដល់​ជូន​ក្រុម​ទទួល​បាន​ជយលាភី​រៀង​រាល់​ ៤ ឆ្នាំម្ដង​​។

ពាន​នេះ​មាន​កម្ពស់​ ១៤.៥ អ៊ីង​ ប្រើ​មាស​ ១៨ ការ៉ាត់​ ទម្ងន់​ ១៣.៥ ផោន ហើយ​មាន​អត្តពលិក​ពីរ​រូប​តំណាង​ត្រដាង​ដៃ​ពីរ​ឡើង​លើ​ ទ្រ​ពិភពលោក​។

ពេល​បញ្ចប់​ការ​ប្រកួត​ World Cup ពាន​នឹង​ប្រគល់​ជូន​ក្រុម​ដែល​ឈ្នះ​ និង​មាន​ឈ្មោះ​ប្រទេស​នៅ​ពី​ក្រោម​ពាន​ផង​ដែរ​។

បច្ចុប្បន្ន​ប្រទេស​ប្រេស៊ីល​ ជា​ក្រុម​ធ្លាប់​ទទួល​ជ័យ​ជម្នះ​ច្រើន​ជាងគេ​ គ្រង​តំណែង​ដល់​ទៅ​ ៥ ដង​ ខណៈ​ ប្រទេស​អ៊ីតាលី​ និង​អាល្លឺម៉ង់​ មាន​ឈ្មោះ​ទទួល​ជ័យជំនះ​បាន​ ៤ ដង​ នៅ​តាម​ពី​ក្រោយ​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ CNBC   ប្រែ​សម្រួល៖ ប៊ុនធឿន