អត់​ខ្វល់​ឆក​មិន​ឆក សំខាន់​នៅ​ចិន Lenovo Z5 រក​ទូរសព្ទ​លក់​សឹង​មិន​ទាន់

  • 2018-06-18 03:29:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន Lenovo បាន​បញ្ចេញ​របាយការណ៍​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ទាក់​ទង​នឹង ស្មាតហ្វូន​ប្រភេទ​ធន់​កណ្ដាល​គឺ Lenovo Z5 លក់​អស់​គ្មាន​សល់​ត្រឹម​តែ​រយៈ​ពេល​ប៉ុន្មាន​នាទី(១៥នាទី)​ប៉ុណ្ណោះ រហូត​ក្លាយ​ជា​ស្មាតហ្វូន​ដែល​លក់​ដាច់​ជាង​គេ​ប្រចាំ​វិបសាយ JD.comដែល​ជា​កន្លែង​ទិញ-លក់​ទំនិញ​ដ៏​ធំ​មួយ​នៅ​ចិន(ប្រភព​មិន​បញ្ជាក់​ចំនួន​)។

#ខាង​ក្រោម​ជា​លក្ខណៈ​សម្បត្តិ​បន្ថែម​របស់​ Lenovo Z5៖

  • មាន​អេក្រង់​ទំហំ​ ៦,២ អ៊ីញ​ អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត​ ១០៨០ ភីកសែល
  • ប្រើ​បន្ទះ​ឈីប​ Snapdragon 636​ ប៉ុន្តែ​ជា​របស់​ Qualcomm និង មាន RAM ទំហំ​ ៦ GB។
  • បំពាក់​កាមេរ៉ា​ភ្លោះ​កម្រិត​ ១៦ MP Aperture f/2.0 បូក​នឹង​កាមេរ៉ា​ទីពីរ​​ទំហំ​ ៨ MP មាន​បញ្ចូល​នូវ​បច្ចេកវិទ្យា​ AI
  • កាមេរ៉ា​ថត​ Selfie មាន​កម្រិត ៨ MP
  • ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android 8.1
  • ប្រើ​ USB Type-C ថ្ម​ទំហំ​ ៣៣០០ mAh ទ្រាំទ្រ​នឹង​ការ​សាក​ថ្ម​បាន​លឿន
  • មាន​​​ប្រភេទ​អង្គ​ផ្ទុក​ទិន្នន័យ​ទំហំ​ ៦៤ GB តម្លៃ​ប្រមាណ​ ២០២ ដុល្លារ និង ទំហំ​ ១២៨ GB តម្លៃ​ប្រមាណ​ ២៨០ ដុល្លារ​
  • មាន​ជម្រើស​ពណ៌​ Black, Blue និង Aurora៕

អាន​អត្ថបទ​បន្ត៖

ប្រភព៖ Gizmodo   ប្រែ​សម្រួល៖ រក្សា

អត្ថបទពេញនិយម