​ពិត​អត់​ ឱក សុគន្ធកញ្ញា​ សម្រេច​ភ្ជាប់​ពាក្យ​ហើយ​នៅ​ព្រឹក​មិញ​នេះ?​​

  • 2018-06-18 05:24:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​ទំព័រ​ហ្វេស​ប៊ុក​មួយ​បាន​បង្ហោះ​នៅ​មុន​នេះ​បន្តិច​​ថា​ ប្អូន​ប្រុស​ថៅកែ​ ហង្ស​មាស​ លោក អ៊ឹង សុខលី បានចូលស្តីដណ្តឹងកំពូល​តារា​ចម្រៀង​ ឱក សុគន្ធកញ្ញា ហើយ​នៅ​ព្រឹក​មិញ​នេះ​ ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​សាច់​ញាតិ​​ចាស់​ទុំ​ទាំង​សង្ខាង​ទៀត​ផង។

ជាមួយ​រូប​ថត​ច្រើន​សន្លឹក​ហ្វេស​ប៊ុក​ដដែល​បាន​បញ្ជាក់​ថា៖"កម្មវិធី​ចូល​ស្ដី​ដណ្ដឹង​ ក្មួយ​​ស្រី​កញ្ញា ជួប​ជុំ​គ្នា​ថត​រូប​សប្បាយ​រីករាយ"។ តែ​ក៏​មាន​ប្រភព​ផ្សេង​ទៀត​អះ​អាង​ថាជា​កម្មវិធី​ឡើង​ផ្ទះ​តារាចម្រៀងស្រីរូបនេះទៅវិញទេ។

ករណី​ចូលស្តីដណ្តឹងខាង​លើ ឱក សុគន្ធកញ្ញា មិន​អាច​សុំ​ការ​បក​ស្រាយ​បាន​ទេ ព្រោះ​ទូរស័ព្ទ​មិន​អាច​ទាក់​ទង​បាន​ឡើយ៕​

សាច់​ញាតិ​ចាស់​ទុំ​ទាំង​សង្ខាង ថត​រូប​ជុំ​គ្នា​

​​​

​​​​​

អត្ថបទ៖ ឆុង ស៊ីណាន

រូបថត៖ ពីហ្វេសប៊ុក​

អត្ថបទថ្មី