បានត្រូវគ្នា​វិញ Justin Bieber និង​អតីតសង្សារ Hailey ពួយថើបគ្នាមិនសំចៃមាត់ពេញផ្លូវ

  • 2018-06-18 06:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ Justin Bieber និង​អតីត​មិត្ត​ស្រី​ Hailey Baldwin បាន​វិល​មក​វិល​មក​ត្រូវ​គ្នា​ជាថ្មី​ ក្រោយ​ថើប​គ្នា​ពេញ​ផ្លូវ​ នៅ​ចំពោះ​មុខ​មហាជន​ជា​ច្រើន​នាក់ នៅ​ទី​សាធារណៈ។

ក្រោយ​បែក​គ្នា​ពី​តារា​ចម្រៀង​ Selena Gomez ពេល​នេះ​ Justin Bieber បាន​បង្ក​ឲ្យ​មហាជន​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ថ្មី​ពី​ជីវិត​ស្នេហា​របស់​លោក​ជាមួយ​អតីត​មិត្តស្រី​ Hailey Baldwin។ ថ្មី​ៗ​នេះ​ បណ្ដាញ​សារព័ត៌មាន​បាន​នាំគ្នា​ចុះ​ផ្សាយ​ព្រាត​ នៅ​ពេល​ចាប់​បាន​រូបភាព​តារា​ប្រុស​រូបនេះ​ និង​មិត្តស្រី​ថើប​គ្នា​កណ្ដាល​ហ្វូង​មនុស្ស​ជា​ច្រើន​ ដោយ​គ្មាន​ភាព​អៀន​ខ្មាស​នៅ​ឧទ្យាន​មួយ​ក្នុង​តំបន់​ Brooklyn ទីក្រុង​ញូវយ៉ក។

បន្ទាប់​ពី​ថើប​គ្នា​ នៅ​​តាម​ដង​ទន្លេហើយ​ មិនអស់​ចិត្ត​ អ្នក​ទាំង​ ២​ក៏​បបួល​គ្នា​មក​សាសង​ស្នេហា​ និង​ថើប​គ្នា​មកដង​ទៀត​នៅ​កន្លែង​ផ្សេង​ជុំ​វិញ​កន្លែង​កម្សាន្ត​នោះ​ដដែល។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ គូស្នេហ៍​ ១គូ​នេះ​បាន​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​ជា​ច្រើន​មាន​ការ​ចាប់អារម្មណ៍​ជា​ខ្លាំង​ ក្រោយ​ណាត់​ជួបគ្នាកាល​ពី​សប្ដាហ៍​មុន ក្នុង​ទីក្រុង​ Miami ហើយ​ពេល​នេះ​ពួកគេ​កាន់​តែ​ធ្វើ​ឲ្យ​គ្រប់​គ្នា​ភ្ញាក់​ផ្អើល​ជាង​លើក​មុនទៀត៕

កាល​ទាក់ទង​គ្នាដំបូង​ក្នុង​ឆ្នាំ ២០១៥

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម
អត្ថបទថ្មី