ចន ច័ន្ទលក្ខិណា ​ស្មាន​​មិន​ដល់​ ហេង ឡុង ធ្វើ​រឿង​១​​នេះ​ដាក់​ខ្លួន​ មុន​ថ្ងៃ​កំណត់​​

  • 2018-06-18 08:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកនាង ចន ច័ន្ទលក្ខិណា មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ក្រោយ​ពី​ឃើញ​លោក ហេង ឡុង ត្រូវ​ជា​អនាគត​ស្វាមី​បាន​ទៅ​ Surprise ខួប​កំណើត​​ខ្លួន​ដល់​ភោជនីយដ្ឋាន​ ស្លឹកឈូក មុន​ថ្ងៃ​ពិត​ប្រាកដ​ឈាន​ចូល​​មក​ដល់​កាល​ពី​ពេល​ថ្មី​ៗ​នេះ​។

ជាមួយ​អារម្មណ៍​ភ្ញាក់​ផ្អើល ចន ច័ន្ទលក្ខិណា ថា ខ្លួន​អត់​បាន​ដឹង​មុន​ថា​លោក ហេង ឡុង មក​ Surprise ខួប​កំណើត​​​បែប​នេះ​ទេ​ ព្រោះ​ថ្ងៃ​​ខួប​កំណើត​ពិត​ប្រាកដ​​របស់​នាង គឺ​នៅ​ថ្ងៃ​ទី​ ២០ ខែ​មិថុនា ឯណោះ។ ដូច្នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​  រូប​នេះ​រំភើប​ដល់​ថ្នាក់​និយាយ​ពុំ​រួច។

“និយាយ​ទៅ​តាំង​ពី​ខ្ញុំ​ ស្គាល់​បង ឡុង មក​គាត់​តែង​តែ​ Surprise ខួប​កំណើត​ខ្ញុំ​មុន​ថ្ងៃ​ពិត​ប្រាកដ​​មក​ដល់​រហូត។ ដូច​ថ្ងៃ​នេះ​អ៊ីចឹង​​ ខ្ញុំ​អត់ដឹង ហើយ​អត់​បាន​ត្រៀម​ខ្លួន​​ថា​គាត់​មក​ Surprise ខួប​កំណើត​​ខ្ញុំ​នោះ​ទេ"។ អ្នកនាង ចន ច័ន្ទលក្ខិណា រៀបរាប់។

ចំណែក​ឯ​លោក​ ហេង ឡុង វិញ​បាន​ផ្ដល់​ស្នាម​ថើប​ឲ្យ​អនាគត​ប្រពន្ធ​មួយ​ខ្សឺត​ក្នុង​ថ្ងៃ​ពិសេស​នេះ​ ជាមួយ​អារម្មណ៍​​សប្បាយ​រីក​រាយ​ដែល​បាន​សម្រេច​ក្ដី​បំណង​របស់​ខ្លួន​ ក្នុង​ការ​ Surprise ខួប​កំណើត៕​​​​​​

អត្ថបទ៖ ឆុង ស៊ីណាន