រក​ឃើញ​កីឡាករ​ដំបូង​គេ​ ដែល​រង​គ្រោះ​គេ​ធ្វើ​ស៊ី​ច្រើន​ជាង​គេ​ក្នុង​មួយ​ប្រកួត គិត​ពី​ World Cup ១៩៩៨ មក

  • 2018-06-18 11:41:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​ទិន្នន័យ​របស់ OptaJohan ខ្សែ​ប្រយុទ្ធ Neymar គឺ​ជា​កីឡាករ​ដំបូង​គេ​គិត​ចាប់​ពី World Cup ១៩៩៨ មក ដែល​ត្រូវ​បាន​​កីឡាករ​ក្រុម​ម្ខាង​ទៀត​បង្ក​កំហុស​ច្រើន​បំផុត​បំផុត​ទៅ​លើ​ក្នុង​មួយ​ប្រកួត។

ក្នុង​ការ​ប្រកួត​ពូល E ​កាល​ពី​ពេល​រំលង​អាធ្រាត្រ​ថ្ងៃ​ម្សិលមិញ ​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល បាន​ស្មើ​ជាមួយ​ស្វីស​ក្នុង​លទ្ធផល​ ១ ទល់​នឹង ១។ ទោះ​ជា​យ៉ាង​ណា ក្នុង​អំឡុង​ប្រកួត Neymar ត្រូវ​បាន​គេ​សង្កេត​ថា ត្រូវ​បាន​ក្រុម​កីឡាករ​ស្វីស បាន​ទាញ រុញ និង​ធ្វើ​ឲ្យ​ដួល​ជា​ច្រើន​លើក​ជា​ច្រើន​សា។ បើ​តាម​ទិន្នន័យ​របស់ OptaJohan ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល​ត្រូវ​បាន​កីឡាករ​ស្វីស​បង្ក​កំហុស​ទៅ​លើ​ដល់​ទៅ ១០ ដង។ តួលេខ​នេះ​ធ្វើ​ឲ្យ Neymar គឺ​ជា​កីឡាករ​ដំបូង​បំផុត​គិត​តាំង​ពី World Cup ១៩៩៨ មក ដែល​រង​គ្រោះ​ជាង​គេ​ក្នុង​មួយ​ប្រកួត ដោយ​ការ​ប្រព្រឹត្តិ​កំហុស​ពី​សំណាក់​ក្រុម​គូ​ប្រកួត។

កីឡាករ​ចុង​ក្រោយ ដែល​មាន​ស្ថិតិ​ច្រើន​ជាង​ Neymar គឺ​អតីត​ខ្សែប្រយុទ្ធ Alan Shearer របស់​អង់គ្លេស​ ពេល​ប៉ះ​ជាមួយ​ជម្រើស​ជាតិ​ទុយណេស៊ី​ក្នុង World Cup ១៩៩៨ នៅ​បារាំង។ កាល​នោះ អតីត​កីឡាករ​ត្រូវ​បាន​ក្រុម​កីឡាករ​ទុយណេស៊ី​បង្ក​កំហុស​ទៅ​លើ​ដល់​ទៅ ១១ លើក។

ជាមួយ​នឹង​ស្ថានភាព​បែប​នេះ ក្នុង​ថ្ងៃ​នេះ​ដែរ Neymar បាន​អំពាវនាវ​ឲ្យ​លោក​អាជ្ញាកណ្ដាល​អាជីព​ទាំង​ ៤ ដែល​ប្រចាំ​ការ​ក្នុង​ការ​ប្រកួត​ World Cup “បំពេញ​ការងារ​របស់​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ"។

ខ្សែ​ប្រយុទ្ធ ២៦ ឆ្នាំ​យល់​ថា ប្រេស៊ីល​"មិន​សម​"នឹង​ទទួល​លទ្ធផល​ស្មើ​ឡើយ ហើយ​បាន​លើក​ឡើង​ថា គ្រាប់​បាល់​របស់​កីឡាករ Steven Zuber ពី​សំណាក់​ក្រុម​ស្វីស​ដែល​តាម​ស្មើ មិន​គួរ​យក​ជា​បាន​ការ​ឡើយ ព្រោះ​វា​កើត​ចេញ​ពី "ការ​បង្ក​កំហុស" ដោយ​ Zuber បាន​រុញ​កីឡាករ​ប្រេស៊ីល Miranda មុន​តែត​បញ្ចូល​ទី។

Neymar ក៏​បាន​សារភាព​ដែរ​ថា ខ្លួន​មាន​ការ​ឈឺចាប់​រាង​កាយ​ច្រើន​ក្នុង​អំឡុង​ប្រកួត ប៉ុន្តែ​បាន​គូស​បញ្ជាក់​ថា ស្ថានភាព​កាយ​សម្បទា​ខ្លួន​នាពេលបច្ចុប្បន្ន "មិន​អី​"នោះ​ទេ៕

ប្រភព៖ Four Four Two   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម