កីឡាករ​ល្បី​អង់គ្លេស​ម្នាក់​ស្នើ​ឲ្យ​ជម្រើស​ជាតិ​លេង​ឲ្យ "សាហាវ" ពេល​ប៉ះ​ទុយណេស៊ី​យប់​នេះ

  • 2018-06-18 12:19:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ប្រយុទ្ធ Dele Alli បាន​អំពាវនាវ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​លេង​ឲ្យ "សាហាវ" ក្នុង​ប្រកួត​ប៉ះ​ក្រុម​ជម្រើស​ទុយណេស៊ី​នៅ​វេលា​រំលង​អាធ្រាត្រ​យប់​នេះ។

កីឡាករ​បាន​និយាយ​ថា៖ "យើង​ត្រូវ​បាន​តែ​លេង​ឲ្យ​លេង​ឲ្យ​សាហាវ។ កម្មវិធី​នេះ គឺ​ជា​ការ​ប្រកួត​បាល់ទាត់​អន្តរជាតិ។ ​វា​មិន​សូវ​មាន​ឱកាស​ច្រើន​ប៉ុន្មាន​ទេ ដែល​យើង​អាច​ទៅ​ដល់​មុខ​ទី​របស់​គេ។ ដូច្នេះ​បើ​សិន​ជា​យើង​អាច​សម្រុក​ដល់​ទី​នោះ យើង​ត្រូវ​តែ​មាន​ភាព​សាហាវ ហើយ​ស៊ុត​បញ្ចូល​ទី​ឲ្យ​បាន​សម្រេច"។

យ៉ាង​នេះ​ក្ដី ខ្សែ​បម្រើ​ប្រយុទ្ធ Tottenham Hotspur រូប​នេះ បាន​បន្ត៖ "ពួក​យើង​ត្រូវ​តែ​មាន​ភាព​អត់ធ្មត់​ផង​ដែរ។ ទុយណេស៊ី​ការពារ​ល្អ​ណាស់។ ពេល​ដែល​យើង​មាន​សាច់​បាល់​លេង​ យើង​ត្រូវ​គ្រប់គ្រង​ឲ្យ​បាន​ល្អ។ យើង​ត្រូវ​តែ​លេង​ដោយ​មាន​ស្មារតី​ក្រុម​ជា​ធំ"។

គិត​ពី​ឆ្នាំ ២០០៦ មក អង់គ្លេស​មិនដែល​លេង​ឈ្នះ​វគ្គ​ជម្រុះ​ក្នុង​កម្មវិធី World Cupឡើយ។ កាល​ពី​ World Cupឆ្នាំ ២០១៤ ក្រុម​ជម្រើស​ជាតិ​ត្រូវ​បាន​ធ្លាក់​តាំង​ពី​វគ្គ Group Stage។

កាល​ពី​ Euro ២០១៦ ក្រុម​មួយ​នេះ​ត្រូវ​បាន​ទម្លាក់​ដោយ​ក្រុម​ជម្រើស​ជាតិ​អ៊ីស្លង់​ក្នុង​វគ្គ ១៦ ក្រុម​ចុង​ក្រោយ បន្ទាប់​ពី​ចាញ់​ក្នុង​លទ្ធផល ២ ទល់​នឹង ១។

សូម​បញ្ជាក់​ផង​ដែរ​ថា អង់គ្លេស​នឹង​ត្រូវ​លេង​ប្រកួត World Cupប៉ះ​ជាមួយ​ទុយណេស៊ី​នា​វេលា​ម៉ោង ១ រំលង​អាធ្រាត្រ​យប់​នេះ នៅ​កីឡដ្ឋាន Volgograd Arena៕

ប្រភព៖ Four Four Two   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម
អត្ថបទថ្មី