ធ្លាប់រអាមិនហ៊ានប្រថុយទិញដីទេ? ២០១៨ ហើយចង់ទិញអចលនទ្រព្យអី មិនបាច់ភ័យរឿងគេបោកទៀតទេ

  • 2018-06-19 02:42:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្នទីផ្សារទិញលក់ អចលទ្រព្យ កំពុងផ្សព្វផ្សាយខ្លាំងនៅលើបណ្ដាញសង្គមហ្វេសបុក ដែលអ្នករកស៊ីក្នុងផ្នែកនេះ ប្រើប្រាស់យុទ្ធសាស្ត្រប្លែកៗគ្នា ដើម្បីទាក់ទាញអតិថិជន។ ជាក់ស្ដែង យុទ្ធសាស្ត្រទីផ្សារនិយមប្រើញឹកញយគឺទិញបង់រំលស់ ឬបង់គ្មានការប្រាក់ អាចក្លាយជាម្ចាស់កម្មសិទ្ធិរបស់អចលទ្រព្យទាំងនោះបាន។

ប៉ុន្តែអ្នកធ្លាប់មិនហ៊ានប្រថុយរឿងទិញអចលទ្រព្យទេ បើសិនអ្នកមិនទាន់យល់ពីវាច្បាស់? ឧទាហរណ៍ជាក់ស្តែង អ្នកខ្លះបារម្ភរឿងទិញដី ទិញផ្ទះ ខ្លាចខាត ខ្លាចកប់លុយ ខ្លាចគេបោក ខ្លាចទិញចំកន្លែងមិនត្រូវប៉ាន់ជាដើម។

មកជួបបទពិសោធលោកពូវ័យ ៤៥ឆ្នាំសុំមិនបញ្ចេញឈ្មោះម្នាក់ បានប្រាប់ Sabay ឲ្យដឹងថា៖ "កាលពីមុនខ្ញុំ ធ្លាប់ត្រូវបានគេមកកួកជេដីក្នុងតម្លៃទាបខ្លាំង ដោយហេតុផលថា ប្រញាប់លុយ។ កាលនោះដោយសារតែជឿទុកចិត្តការឃោសនារបស់គេក៏សុខចិត្តទិញមិនបានទៅឃើញផ្ទាល់ ទីបំផុត ក៏ត្រូវចាញ់បោកគេ។ ដីគ្មានប្លង់ត្រឹមត្រូវ គ្មានអ្វីទាំងអស់ ដីនៅតំបន់ដាច់ស្រយាលខ្លាំង នេះក៏ដោយសារភាពឆោតល្ងង់មួយពេល មកដល់ថ្ងៃនេះ លោកត្រូវកប់លុយទាំងនោះចោល តែថ្ងៃក្រោយនឹងគ្មានរឿងបែបនេះទៀតទេ សព្វថ្ងៃមានអ្នកចាំប្រឹក្សារឿងចង់ទិញដី ផ្ទះ នេះច្រើនណាស់។"

សព្វថ្ងៃ អ្នកចង់ទិញមិនថា ផ្ទះ ដី ជួល ឬអចលទ្រព្យផ្សេងៗ មានក្រុមហ៊ុនជាច្រើនប្រមូលផ្តុំទៅដោយសេវាកម្មប្រឹក្សាយោបល់ យកចិត្តទុកដាក់សព្វបែបយ៉ាង អ្នកនឹងមានអារម្មណ៍ថាទុកចិត្តលែងបារម្ភពីបញ្ហាដែលបានចោទដូចខាងលើហើយ ក្នុងចំណោមនោះមានក្រុមហ៊ុនមួយគឺ ATSOLUTIONS Real Estate Co., Ltd. ដែលបានដំណើរការនៅខ្មែរជាង៣ឆ្នាំ ក៏មានប្រឹក្សាពីបញ្ហាអចលនទ្រព្យដែរ។

លោក ឡែមឌឿន ដាឡឹម អគ្គនាយកក្រុមហ៊ុន ATSOLUTIONS Real Estate បានប្រាប់ Sabay ឲ្យដឹងថា ក្រុមហ៊ុនលោកមានបម្រើគ្រប់សេវាកម្មដែលទាក់ទងនឹងវិស័យអចលទ្រព្យ ដូច្នេះអ្នកដែលមានបំណងចង់ទិញ ឬ លក់ដូរវិស័យនេះ អាចមករកសេវាកម្មខាងលោកបាន។ ក្រុមការងារលោក នឹងប្រឹក្សាជាមួយអតិថិជនទៅតាមអ្វីដែលភ្ញៀវចង់បានទៅតាមវិស័យអចលទ្រព្យមួយណាដែលភ្ញៀវត្រូវការ ជាពិសេសបើសិនអ្នកចង់ដឹងពីទីតាំង ដែលមានសក្ដានុពលនៅតំបន់ទីប្រជុំជនសម្រាប់ប្រកបអាជីវកម្មជាដើម។

“បើសិនបងប្អូនដែលមានបំណងចង់ទិញផ្ទះ ដី ឬទីតាំងប្រកបអាជីវកម្មណាមួយ ប៉ុន្តែមិនចេះមើលថាកន្លែងនោះអំណោយផលឬអត់? លក់បានចំណេញឬអត់? កន្លែងនោះអាចរកស៊ីបានឬអត់? និយាយរួមឲ្យតែចង់ដឹងពីរឿងរ៉ាវអចលនទ្រព្យផ្សេងៗ ខាងក្រុមហ៊ុនខ្ញុំមានសេវាកម្មជួយប្រឹក្សា ចុះទៅដល់ទីតាំងផ្ទាល់ ធ្វើយ៉ាងណាជួយអតិថិជនឲ្យអស់ពីចិត្ត ទៅតាមគោលការណ៍របស់ពួកខ្ញុំ ហើយពួកគាត់នឹងលែងភ័យព្រួយខ្លាចប៉ះចំកន្លែងមិនល្អដូចមុនទៀតហើយ។”ម្ចាស់គ្រប់គ្រងក្រុមហ៊ុន ATSOLUTIONS Real Estate បញ្ជាក់បន្ថែម។

រាប់ពីស្តាំទៅឆ្វេង លោក ឡែមឌឿន ដាឡឹម រូបទី១

ជាអ្នកមានស្រុកកំណើតមកពីខេត្តកំពង់ធំ លោក ឡែមឌឿន ដាឡឹម បានបន្តឲ្យដឹងទៀតថាមុននឹងឈានដល់ការបើកក្រុមហ៊ុនខាងលើនេះ ដំបូងឡើយលោកគ្រាន់តែជាសាស្ត្រាចារ្យនៅតាមសកលវិទ្យាល័យមួយចំនួនប៉ុណ្ណោះ តែក្រោយមកលោកក៏បានផ្អាកការបង្រៀន ព្រោះលោកជាប់អាហារូបករណ៍ទៅរៀនបន្តថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ រយៈពេលជិត៣ឆ្នាំនៅប្រទេសចិន។ ត្រឡប់មកវិញលោកមិនបានចាប់អាជីពជាគ្រូបង្រៀនឲ្យជាប់លាប់ដូចមុនទៀតទេ ដោយសារបានរៀនសូត្រខាងផ្នែក គ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ នៅបរទេស លោកបានស្រវាចាប់បើកក្រុមហ៊ុនអចលនទ្រព្យមួយឈ្មោះ ATSOLUTIONS Real Estate នេះឡើងនៅខ្មែរតែម្តង។ មកដល់ពេលនេះបើកជាង៣ឆ្នាំ ប៉ុន្តែទើបតែបានចុះបញ្ជីផ្លូវការរយៈពេលមួយឆ្នាំចុងក្រោយ។

សម្រាប់សេវាកម្មក្រុមហ៊ុនមានដូចជា៖

  • ប្រឹក្សាយោបល់អចលទ្រព្យ
  • ទិញ/លក់ និងជួលអចលទ្រព្យ (ក្រោមតម្លៃទីផ្សារជាក់ស្តែង)
  • គម្រោងវិនិយោគលើអចលនទ្រព្យ (ដី ផ្ទះ និងរមណីយដ្ឋាន)
  • ទទួលលក់គម្រោងផ្ទះល្វែង បុរី វីឡា និងខុនដូ គ្រប់ប្រភេទ
  • ទទួលលក់គម្រោងអភិវឌ្ឍន៍ដីឡូត៍គ្រប់ប្រភេទ
  • ទទួលបំបែកក្បាលដី និងរៀបចំប្លង់ដីឡូត៍
  • ទទួលម៉ៅការសំណង់ និងសាងសង់លំនៅស្ថាន
  • សេវាកម្មធនាគារដៃគូផ្តល់ប្រាក់កម្ចី

សម្រាប់អ្នកចង់បានសេវាកម្មប្រឹក្សាជុំវិញការទិញ ឬលក់ អំពីអចលនទ្រព្យអាចមករកទីតាំងផ្ទាល់ ក្រុមហ៊ុន ATSOLUTIONS Real Estate ផ្ទះលេខ 02 ផ្លូវ I 23 សង្កាត់ ឃ្មួញ ខណ្ឌ សែនសុខ ក្នុងបុរីហ្រ្គែនភ្នំពេញ ឬតាមទូរសព្ទ 010 35 8888/ 077 35 8888

លោក ឡែមឌឿន ដាឡឹម កាល​ទៅ​រៀន​នៅ​ចិន៖

អត្ថបទ៖ ថា ម៉ាលីដា