​ម៉ាស៊ីន​យន្តហោះ​របស់​​ក្រុម​អារ៉ាប៊ីសាអ៊ូឌីតឆេះ ពេល​ធ្វើ​ដំណើរ​ទៅ​ប្រកួត​ទី​២

  • 2018-06-19 02:42:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យន្តហោះ​មួយ​គ្រឿង​ដែល​ដឹក​ក្រុម​ជម្រើស​ជាតិ​អារ៉ាប៊ីសាអ៊ូឌីត​​បាន​ឆេះ​ម៉ាស៊ីន អំឡុង​ពេល​ដឹក​ក្រុម​កីឡាករ​ទៅ​ប្រកួត​ទី​ពីរ​ក្នុង​ទីក្រុង Rostov-on-Don ប្រទេស​រុស្សី។

​ក្នុង​ការ​ប្រកួត​ទី​១ ​អារ៉ាប៊ីសាអ៊ូឌីត​បាន​ប្រកួត​ចាញ់​ម្ចាស់​ផ្ទះ​រុស្សី​ដល់​ទៅ​​៥​ទល់​នឹង​០​នៅ​ថ្ងៃ​បើក​កម្មវិធី World Cup ហើយ​ត្រូវ​ប្រកួត​ទី​២​ជាមួយ​ក្រុម​ខ្លាំង​មក​ពី​អាមេរិក​ខាងត្បូង​​អ៊ុយរុយហ្គាយ​នៅ​ថ្ងៃ​ស្អែក​នេះ។ សម្រាប់​ហេតុការណ៍​ដែល​បាន​កើត​ឡើង​ខាង​លើ​មិន​បាន​ធ្វើ​ឲ្យ​កីឡាករ​និង​មន្ត្រី​ខាង​អារ៉ាប៊ីសាអ៊ូឌីត​មាន​បញ្ហា​ឡើយ។

បើ​តាម​ខាង​​ជម្រើស​ជាតិ​​អារ៉ាប៊ីសាអ៊ូឌីត​​បាន​ប្រកាស​លើ​បណ្ដាញ​សង្គម Twitter ថា ពិត​ជា​មាន​ភ្លើង​ឆេះ​ម៉ាស៊ីន​យន្តហោះ​មែន​ពេល​កំពុង​ហោះហើរ ប៉ុន្តែ​ពេល​នេះ​កីឡាករ​និង​មន្ត្រី​ទាំង​អស់​បាន​ចុះ​ចត​ដោយ​សុវត្ថិភាព​ និង​កំពុង​សម្រាក​ក្នុង​​កន្លែង​ស្នាក់​នៅ។

ក្នុង​ពូល A ពេល​នេះ ​​អារ៉ាប៊ីសាអ៊ូឌីត​​​កំពុង​នៅ​បាត​តារាង​មាន​០​ពិន្ទុ​ជាមួយ​អេហ្ស៊ីប ខណៈ​រុស្សី​និង​អ៊ុយរុយហ្គាយ​ នៅ​លេខ​១​&២៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ