សែនស្រណោះ! រម្លឹកព្រះរាជសកម្មភាពអ្នកម្នាង អ៊ុក ផល្លា សម្តែងក្នុងរឿង "រាជបុរី " លាតត្រដាងពីជីវិតនាថការ
- 2018-06-19 04:15:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សែនស្រណោះ! រម្លឹកព្រះរាជសកម្មភាពអ្នកម្នាង អ៊ុក ផល្លា សម្តែងក្នុងរឿង "រាជបុរី " លាតត្រដាងពីជីវិតនាថការ
ចន្លោះមិនឃើញ
អ្នកម្នាង អ៊ុក ផល្លា បានចូលរួមសម្ដែងក្នុងខ្សែរឿង "រាជបុរី" ក្រោមស្នាព្រះហស្តនិពន្ធនិងដឹកនាំសម្ដែងដោយ សម្ដេចទ្រង់នរោត្តម រណរិទ្ឋិ ។ រឿងនេះ អ្នកម្នាងសំដែងជាតួឯក ជាមួយលោក ជា សំណាង ព្រមទាំងមានការចូលរួមសម្ដែងពី លោក សុភា ដេវីដ អ្នកស្រី ឌឿ តារាស៊ី និងតារាសម្ដែងល្បីៗជាច្រើនទៀត។
ភាពយន្តមានរយៈ ពេលប្រមាណជាងជិត១ម៉ោងកន្លះ បានជ្រើសយកទីតាំងថតលើទឹកដីដ៏ប្រសិទ្ធិក្នុងទឹកដីខេត្តសៀមរាប ព្រមទាំងទទួលបានកោរគាំទ្រនិងកិច្ចសហប្រតិបត្តិការយ៉ាងសកម្មពីសម្ដេច នរោត្តម បុប្ផាទេវី។ រឿងនេះនិយាយពីជីវិតនាថការ ដែលប្រឹងប្រែងលើរបាំសិល្បៈ ដោយជួបរឿងស្នេហាមិនសមបំណង ព្រមទាំងបង្កប់ន័យអប់រំឲ្យអ្នកទស្សនាចេះស្រលាញ់ថែរក្សារបាំឲ្យបានគង់វង្ស និងថែរក្សាចម្លាក់បុរាណ កុំយកទៅលក់ឲ្យបរទេសដើម្បីមាសប្រាក់៕
សូមអញ្ជើញយាងទត និងទស្សនា៖