មកមើលទិដ្ឋភាព សម្ដេចព្រះមហាក្សត្រិយ៍ យាងគោរពវិញ្ញាណក្ខន្ធ អ្នកម្នាង អ៊ុក ផល្លា

  • 2018-06-19 04:54:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាវេលាព្រឹកថ្ងៃអង្គារ ៧កើត ខែបឋមាសាឍ ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ សម្តេចព្រះមហាក្សត្រិយ៍ នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យស្តេចយាងគោរពវិញ្ញណក្ខន្ធ និង​ប្រោស​ព្រះរាជទាន​ព្រះរាជទ្រព្យ​ចូលរួម​រំលែក​មរណៈ​ទុក្ខសព អ្នកម្នាង អ៊ុក ផល្លា នៃសម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ព្រះប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ។នេះ​បើ​តាម​ទំព័រ​ហ្វេស​ប៊ុក​ផេក​ផ្លូវ​ការ Royal du Cambodge។

ការ​យាង​គោរព​វិញ្ញាណក្ខន្ធ​​របស់​សម្ដេច​ព្រះ​មហាក្សត្រិយ៍​បន្ទាប់​ពី​អ្នក​ម្នាង អ៊ុក ផល្លា​បាន​ទទួល​មរណភាព​ដោយគ្រោះថ្នាក់ចរាចរណ៍កាលពីវេលាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ កន្លងទៅ។ ពិធី​គោរព​វិញ្ញាណក្ខន្ធ​នេះ បាន​ធ្វើ​ឡើង​នា​វត្ត​បទុមវត្តី​រាជវរារាម ដោយ​មាន​ការ​យាង​អម​ដង្ហែ​ដោយ សម្តេចព្រះមហិស្សា នរោត្តម ច័ក្រពង្ស សម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី សម្តេចចៅហ្វាវាំង គង់ សំអុល ព្រមទាំងព្រះរាជវង្សានុវង្ស នាម៉ឺន​សព្វ​មុខ​មន្រ្តី​ជាច្រើន​ផងដែរ។

អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ

រូបភាព៖ Royal du Cambodge