មក​ដល់​ប្រទេស​ថៃ​ភ្លាម​ សុខ​ ធី​ មាន​អ្នកគាំទ្រ​ឧបត្ថម្ភ​ប្រាក់​ខ្លះ​ៗ​ទុក​ហូប​អី​តាម​ផ្លូវ​

  • 2018-06-19 08:12:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ជើង​ខ្លាំង​របស់​កម្ពុជា​ សុខ​ ធី​ គ្រាន់​តែ​ដល់​ប្រទេស​ថៃ​ភ្លាម​បាន​សប្បុរស​ជន​ម្នាក់ ​ជួយ​ឧបត្ថម្ភ​ប្រាក់​ ៥០​ដុល្លារ​ សម្រាប់​ហូប​ចុក​តាម​ផ្លូវ​ពេល​ទៅ​ទី​ក្រុម​ម៉ាកាវ​ថែម​ទៀត​ផង។​ បុរស​ចិត្ត​ល្អ​ដែល​ជា​ជនជាតិ​ខ្មែរ​រូប​នេះ​ មិន​បាន​ប្រាប់​ថា​លោក​ឈ្មោះ​អ្វី​នោះ​ទេ​ ដោយ​គ្រាន់​តែ​បង្ហើប​ថា​ ជា​អ្នក​គាំទ្រ​គុន​ខ្មែរ​ និង​ស្រឡាញ់​ចូលចិត្ត​កីឡាករ​កម្ពុជា​ សុខ​ ធី​ ដូច្នេះ​ប្រាក់​បន្តិចបន្តួច​នេះ​ទុក​គ្រាន់​គេ​ប្រើប្រាស់​នៅ​ត្រូវ​ការ​ហូប​អី​ប៉ុណ្ណោះ។​

ឥលូវ​​នេះ​កីឡាករ​ សុខ​ ធី​ រួម​និង​ រិន​ សារ័ត្ន​ កំពុង​នៅ​ឯ​ប្រលានយន្តហោះ​ Don Mue​ ដើម្បី​រង់ចាំ​ធ្វើ​ដំណើរ​បន្ត​ទៀត​ទៅ​ទីក្រុម​ម៉ាកាវ​តែ​ម្ដង​ ត្រៀម​ចូលរួម​ប្រកួត​មិត្តភាព​អន្តរជាតិ​នៅ​ក្នុង​កម្មវិធី​ One Super Series ​ថ្ងៃ​ទី២៣​ ខែ​មិថុនា​ ឆ្នាំ​២០១៨​ខាង​មុខ​នេះ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម
អត្ថបទថ្មី