គ្រាប់​បាល់​​ Lozano ស៊ុត​ចូល​អាល្លឺម៉ង់​ធ្វើ​ឲ្យ​​មាន​ការ​រញ្ជួយ​ដី​តូច​មួយ​​នៅ​ម៉ិកស៊ីកូ

  • 2018-06-19 07:15:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឧបករណ៍​ចាប់​យក​ការ​រញ្ជួយ​ដី​ក្នុង​ប្រទេស​ម៉ិកស៊ីកូ​បាន​ផ្ដល់​សញ្ញា​ ដោយ​សារ​តែ​អ្នក​គាំទ្រ​បាន​នាំ​គ្នា​លោត​អបអរ ក្រោយ​ម៉ិកស៊ីកូ​បាន​យក​ឈ្នះ​ម្ចាស់​ការពារ​ជើង​ឯក​អាល្លឺម៉ង់ ក្នុង​ថ្ងៃ​ប្រកួត​ដំបូង​នា​ព្រឹត្តិការណ៍ World Cup ១ទល់​នឹង​០។

ក្រុម​អ្នក​គាំទ្រ​ជា​ច្រើន​បាន​នាំ​គ្នា​ប្រមូល​ផ្ដុំ​នៅ​ឯ​វិមានឯករាជ្យ​ក្នុង​ប្រទេស​ម៉ិកស៊ីកូ ដោយ​គ្រវី​ទល់​ជាតិ​ អម​ដោយ​ការ​រាំ​យ៉ាង​សប្បាយ​រីករាយ។ តាម​រយៈ​គ្រាប់​បាល់​របស់ Hirving Lozano ក្នុង​នាទី​៣៥​ វិទ្យាស្ថាន​ស៊ើបអង្កេត​ភូមិសាស្ត្រ​និង​បរិយាកាស​បាន​និយាយ​ថា មាន​ការ​រញ្ជួយ​ដី​តូច​មួយ​បាន​កើត​ឡើង​នៅ​តំបន់​២​ក្នុង​រដ្ឋធានី​ម៉ិកស៊ិក។ ដែល​នេះ​គេ​ឲ្យ​ឈ្មោះថា ជា​ការ​រញ្ជួយ​ដី​សិប្បនិមិត្ត។

អ្នក​គាំទ្រ​ម៉ិកស៊ីកូ​ម្នាក់​ដែល​ចូលរួម​ទស្សនា​ការ​ប្រកួត​នៅ​កន្លែង​ខាង​​លើ​ជាមួយ​កូន​និង​ប្រពន្ធ​បាន​រៀបរាប់​ថា គេ​ពិត​ជា​សប្បាយ​ក្រៃលែង ហើយ​ដោយ​សារ​ចំ​ថ្ងៃ​ទិវា​ឪពុក​ទៀត វា​ជា​កាដូ​២​ដែល​គេ​​ទទួល​បាន​ ព្រោះ​បាន​អបអរ​ជាមួយ​កូន​ប្រុស។ ប្រកួត​បន្ទាប់ ម៉ិកស៊ីកូ​ត្រូវ​ជួប​កូរ៉េ​ខាងត្បូង​​ដែល​ទើប​ចាញ់​​ស៊ុយអែត​កាល​ពី​ម្សិលមិញ៕ ​​

​​​ ​

ប្រភព៖ Four Four Two   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម