LG G7+ ThinQ មាន​លក់​​មួយទឹកបាត់ តែ​កុំមើល​តម្លៃ​ឲ្យ​សោះ​

  • 2018-06-19 08:39:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទុរសព្ទ LG G7+ ThinQ ចេញ​លក់​មិន​ទាន់​បាន​ប៉ុន្មាន​ថ្ងៃ​ផង​មាន​លក់​មួយ​ទឹក​បាត់។

LG G7+ (រូបសងខាង) រូភាពពីហាង V Store

LG G7+ ThinQចេញ​កាល់​ពី​សប្ដាហ៍​មុន​ជា​មួយLG G7 ThinQ មាន​លក់​មួយ​ទឹក​ហើយ​ក្នុង​តម្លៃ ៧៧០ ដុល្លារ ទំហំ 128GBបើ​តាម​ការ​បញ្ជាក់​ប្រាប់​ពី​ប្រភព​ហាង The V Store។ តម្លៃ​ថ្មី​ចេញ​លក់​ដំបូងLG G7 ThinQ ទំហំ 64GB មាន​តម្លៃ ៧៩៩ ដុល្លារ និង LG G7+ ThinQ ទំហំ 128GB មាន​តម្លៃ ៨៩៩ ដុល្លារ ។

LG G7+ រូបភាពពីហាង V Store

លក្ខណៈ​ពិសេស​របស់ LG G7+ ThinQ មាន​អេក្រង់​លាត​ដល់​ទំហំ ៧,១ អ៊ីញ ស្រោប​ដោយ​កញ្ចក់ការពារ​ភាព​សឹក​ឆ្កូត​ Gorilla Glass 5បំពាក់​បច្ចេកវិទ្យា​ជំនួយ​ពេល​មើលទូរសព្ទ​ក្រោម​ពន្លឺថ្ងៃ Super Bright Display បំពាក់​រន្ធ​បំពង​សំឡេង BoomBox Speaker និង​សំឡេង 3D Surround Sound។

LG G7+ រូបភាពពីហាង V Store

ចំណែក​កាមេរ៉ា​បំពាក់​បច្ចេកវិទ្យា AI Cam ខាងក្រោយ​ភ្លោះ​មួយ​គ្រាប់​ទំហំ ១៦ មេហ្គាភិចសែល​មាន​កម្រិត​ Aperture f/1.6 និង​មួួយគ្រាប់​ទៀត​ទំហំ ១៦ មេហ្គាភិចសែល​មាន​កម្រិត​ Aperture f/1.6​ ដូច​គ្នាមាន​មុខងារ Super Bright Camera mode, Portrait mode ជា​ដើម​ ជា​មួយ​និង​កាមេរ៉ា​មុខ​ទំហំ ១០ មេហ្គាភិចសែល។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានបន្ត៖

អត្ថបទ៖ ម៉េងងី