ស្វាក្រហមស៊ូម៉ាត្រា ចាស់បំផុតលើពិភពលោក ងាប់នៅអាយុ៦២ឆ្នាំ

  • 2018-06-19 07:48:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សត្វ​ស្វា​ក្រហម​ពូជ Sumatran Orangutan ចំណាស់​បំផុត​លើ​ពិភពលោក ដែល​មាន​កូន ១១ក្បាល និង​ចៅ ៥៤ក្បាល នៅ​ទូទាំង​ពិភពលោក បាន​ងាប់​នៅ​អាយុ ៦២ឆ្នាំ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​សួន​សត្វ​អូស្ត្រាលី នៅ​ថ្ងៃ​អង្គារ​នេះ។

ស្វា​ក្រហម​ Puan

ស្វា​ក្រហម​មាន​ឈ្មោះ​ថា Puan បាន​ងាប់​កាល​ពី​ថ្ងៃ​ច័ន្ទ ទី១៨ ខែ​មិថុនា ឆ្នាំ២០១៨ នៅ​ក្នុង​សួន​សត្វ Perth Zoo ដែល​វា​បាន​រស់​តាំង​ពី​ប្រទេស​ម៉ាឡេស៊ី យក​វា​ធ្វើ​អំណោយ​ជូន​ប្រទេស​អូស្ត្រាលី ក្នុង​ឆ្នាំ១៩៦៨ មក​ម្ល៉េះ។

សូម​បញ្ជាក់​ថា Puan មាន​កូន​ ១១ក្បាល និង ចៅ ៥៤ក្បាល នៅ​ក្នុង​សហរដ្ឋអាមេរិក, អឺរ៉ុប, តំបន់ Australasia និង ព្រៃ​នៃ​កោះ Sumatra ប្រទេស​ឥណ្ឌូនេស៊ី។ វា​បាន​កើត​នៅ​ក្នុង​ឆ្នាំ១៩៥៦ និង​ជាប់​កំណត់ត្រា​ពិភពលោក Guinness Book of Records ជា​ស្វា Sumatran Orangutan ចំណាស់​បំផុត​លើ​ពិភពលោក។ សត្វ​ស្វា​ញី​ប្រភេទ​នេះ កម្រ​រស់​លើស​ពី​អាយុ ៥០ឆ្នាំ​ខ្លាំង​ណាស់​នៅ​ក្នុង​ព្រៃ៕

ចុច​អាន៖

ប្រភព៖ Asiaone   ប្រែ​សម្រួល៖ សេង ឡុង