តាម​ទាន់​បាន​ដឹង​ថា នាយ​កុយ មាន​កូន​ស្រី​ស្រស់​ស្អាត​មិន​ចាញ់​តារា​​

  • 2018-06-19 08:09:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កន្លង​មក​​មហា​ជន​ពុំ​ធ្លាប់​ដឹង​ថា តារា​កំប្លែង​ និង​សម្ដែង​នាយ​កុយ មាន​កូន​ស្រី​​​ប្រកប​ទៅ​ដោយ​គន្លង​ធម៌ និង​រូប​សម្រស់​​ស្រស់​ស្អាត​​​មិន​ចាញ់​សិល្បៈ​នោះ​ទេ។

ជាក់​ស្ដែង​​​ម្សិលមិញ​នេះ​ក្នុង​ថ្ងៃ​​ទិវា​លោក​ឪពុក​អន្តរជាតិ​កូន​ស្រី​លោក បាន​បង្ហោះ​ពាក្យ​ពេចន៍​​ជូន​ពរ​​​ដល់​លោក​ឪពុក​ខ្លួន​ ទើប​ធ្វើ​ឲ្យ​មហា​ជន​​មាន​ការ​ភ្ញាក់​ផ្អើល​ថា មិន​នឹក​ស្មាន​នាយ កុយ មាន​កូន​ស្រី​ស្រស់​ស្អាត​យ៉ាង​នេះ​សោះ។

បើ​តាម​នាយ កុយ ឲ្យ​ដឹង​មុន​នេះ​​បន្តិច​ថា កូន​ស្រី​ខ្លួន​មាន​​ឈ្មោះ ជី រដ្ឋា ជា​កូន​ទី​៣ ក្នុង​ចំណោម​បង​ប្អូន​ ៦នាក់។ បច្ចុប្បន្ន​​នេះ​ នាង​ មាន​គ្រួសារ​ និង​មាន​កូន​ ៣នាក់​ហើយ ដោយ​ប្រកប​មុខ​របរ​ជា​អ្នក​លក់​សម្លៀកបំពាក់​ នៅ​ផ្សារ​ទួល​ទំពួង។

“ទោះ​បី​ជា​កូន​ខ្ញុំ​ គាត់​មាន​រូប​ស្រស់​ស្អាត​ក៏​ដោយ គាត់​អត់​ដែល​មាន​​ចិត្ត​ចង់​ចូល​ប្រឡូក​សិល្បៈ​ដូច​ខ្ញុំ​ទេ គោល​បំណង​គាត់​ចង់​ធ្វើ​​ការ​ឯករាជ​មាន​មុខ​ជំនួញ​ផ្ទាល់​ខ្លួន"។ ជួង ជី ហៅ​នាយ កុយ ថ្លែង​បញ្ជក់៕

អត្ថបទ៖ ឆុង ស៊ីណាន