កំណត់​ត្រា​ទាំង​ ១០ត្រូវ​បាន​បំបែក​ខ្ទេច​ផ្ទួនៗ ដោយសារ​បទ​ "DDU-DU DDU-DU”

  • 2018-06-19 08:23:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រាន់​តែ​បង្ហាញ​ខ្លួន​ជាមួយ​អាល់ប៊ុម​ទោល​ថ្មី​នេះ​ភ្លាម​ BLACKPINK បាន​ធ្វើ​ឲ្យ​ពិភពលោក​ផ្ដោត​ការ​ចាប់អារម្មណ៍​គ្រប់គ្នា។

គ្រាន់​តែ​ចេញ​មក​ភ្លាម​ បទ​ថ្មី​ដែល​ស្ថិត​ក្នុង​អាល់ប៊ុម​ "SQUARE"មាន​ចំណងជើង​ថា​ "DDU-DU DDU-DU” អាច​បំបែក​កំណត់ត្រា​ជា​ច្រើន​ស្មាន​មិន​ដល់​មិនធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​ K-Pop។

មក​ដឹង​ទាំងអស់​គ្នា​ពី​ឯកត្តកម្ម​ទាំង​ ១០​ដែល​ BLACKPINK សម្រេច​តាម​រយៈ​បទ "DDU-DU DDU-DU"៖

១. បំបែក​កំណត់​ត្រា​ក្លាយជា​វីដេអូ​ចម្រៀង​របស់​ក្រុម​នារី​ដែល​មាន​អ្នក​ចូល​មើល​ច្រើន​ជាង​គេ​រហូត​ទៅ​ដល់​ ១០​លាន​ដង​ក្នុង​រយៈ​ពេល​ត្រឹម​តែ​ ៦ម៉ោង​ និង​១៥​នាទី

២. ក្លាយ​ជា​វីដេអូ​ចម្រៀង​ក្រុម​នារី​ដែល​មាន​អ្នក​ចូល​មើល​ដល់​ទៅ​ ២០​លានដង​ លឿន​ជាង​គេ​ ក្នុង​រយៈ​ពេល​ ១៣ម៉ោង​ និង​៤៣​នាទី

៣. វីដេអូ​ចម្រៀង​ក្រុមនារី​ដំបូង​ដែល​មាន​អ្នក​ចូល​មើល​ដល់​ទៅ ៣០​លាន​ដង​ លឿន​ជាងគេ រយៈ​ពេល​ ២២ម៉ោង​ និង​៥៤​នាទី

៤. ជា​វីដេអូ​របស់​ក្រុម​ចម្រៀង​នារី​ដែល​មាន​អ្នក​ចូល​មើល​ ដល់​ទៅ​ ៤០លានដង​លឿនជាងគេ ក្នុង​រយៈ​ពេល​ ២៦​ម៉ោង​ និង​៥៥​នាទី

៥. ជា​វីដេអូ​ក្រុម​នារី​ដែល​មាន​អ្នក​ចូល​មើល​ ៥០​លាន​ដង​ លឿនជាង​គេ​ ក្នុង​រយៈ​ពេល​ ៥០​ម៉ោង​ និង​ ២៧នាទី

៦. ក្លាយ​ជា​ក្រុម​នារី​ទី​ ១​ដែល​មាន​អ្នក​ចូល​មើល​វីដេអូ​ច្រើន​ជាង​គេ​ ក្នុង​រយៈ​ពេល​ ២៤​ម៉ោង (៣៣ ៧១៣ ៧៩៩ដង)

៧. មាន​អ្នក​ស្ដាប់​ច្រើន​ខុស​គេ​ (៨៣ ០៤៧នាក់)​ ក្នុង​រយៈ​ពេល​១​ម៉ោង​ដំបូង​ នៅ​លើ​ MelOn សម្រាប់​ក្រុម​នារី

៨. មាន​អ្នក​ស្ដាប់​ច្រើន​ខុស​គេ​ (១ ០១៥ ៦៦៩នាក់)​ ក្នុង​រយៈ​ពេល​២៤​ម៉ោង​ដំបូង​ នៅ​លើ​ MelOn សម្រាប់​ក្រុម​នារី​

៩. ទាំង​បទ​ “DDU-DU-DDU-DU", “Forever Young" និង​អាល់ប៊ុម​ "SQUARE UP" ក្ដាប់​បាន​តំណែង​ទី​ ១លើ​តារាង​ iTune (សម្រាប់​ក្រុម​នារី)

អាល់ប៊ុម​ "SQUARE UP" ឈរ​នៅ​លេខ​រៀង​ទី​ ១​នៅ​៤៤​​ប្រទេស​ ក្នុង​នោះ​ក៏​មាន​ប្រទេស​កម្ពុជា​ដែរ។

១០. ក្រុម​នារី​ K-Pop ដំបូង​បំផុត​ដែល​មាន​មុខ​នៅ​កំពូល​ចម្រៀង​ទាំង​ ៥០​ ទូទាំង​ពិភពលោក​លើ Spotify

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី