កំពុងច្រៀងបទ សុខ ពិសី សុខៗ ស្រាប់តែ Idol ចេញមកពីក្រោយមែនឡើង Surprise!

  • 2018-06-19 09:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពី Surprise Fan នៅរាជធានីភ្នំពេញ និងខេត្តកំពង់ចាមអស់ចិត្តហើយ កញ្ញា សុខ ពិសី និងក្រែមលាបមុខ ហ្វែរ អែន ឡោហ្វលី បានបន្តបង្កើតភាពភ្ញាក់ផ្អើលជាថ្មីម្ដងទៀត នៅខេត្តកណ្ដាល។

ជាមួយបទថ្មី "ខ្ញុំចង់ក្លាយជាអ្នកចម្រៀង" កញ្ញា សុខ ពិសី បានធ្វើឲ្យសិស្សានុសិស្សក្នុងវិទ្យាល័យ ព្រែក ស្លែង រំភើបមិនស្ទើរ ត្បិតមានរូបនាងចូលមកច្រៀងផ្ទាល់ៗជាមួយប្អូនៗ ក្នុងបរិវេណសាលាតែម្ដង។

ក្រៅពីនោះ ស្រីស្អាតខាងលើ ក៏បានចូលទៅសំណេះសំណាលជាមួយអាជីវករ អ្នកប្រើប្រាស់ ក្រែមលាបមុខ ហ្វែរ អែន ឡោហ្វលី តាមផ្សារនិងរោងចក្រ ព្រមទាំងនាំយកកាដូអនុស្សាវរីយ៍ជាច្រើនដើម្បីចែកជូនពួកគេទៀតផង។ ហ្វែរ អែន ឡោហ្វលី គឺជាក្រែមលាបមុខផ្សំពីវីតាមីនចម្រុះ អេ ប៊ី ស៊ី ឌី ធ្វើឲ្យមុខសភ្លឺរលោងជាងមុន៤ដង។

ចង់ដឹងពីសកម្មភាព សុខ ពិសី Surprise Fan យ៉ាងណាខ្លះ? តាមដានវីដេអូខាងក្រោម៖

អត្ថបទ៖ សុខណា