ឡូយកប់! វីដេអូចម្រៀងថ្មីពី Small World Small Band និង PEACE CHONG ថតដល់ប្រទេស Turkey

  • 2018-06-19 09:10:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូចម្រៀង «ចង់ដឹង ចង់ឃើញ» ជាស្នាដៃថ្មី មួយទៀត របស់ Small World Small Band និង ស៊ីវ ភីងចុង ត្រៀមចេញជាផ្លូវការក្នុង App Soyo ក្នុងសប្តាស៍នេះហើយ។

ក្រុម Small World Small Band

បទចម្រៀងនេះនឹងបង្ហាញពីទិដ្ឋភាពប្លែកភ្នែក កម្ររប្រទះឃើញក្នុងប្រទេសប៉ែក អ៊ឺរ៉ុប ប្រទេស Turkey ជាមួយទិដ្ឋភាពឆ្នេរសមុទ្ររបស់ខ្មែរ ក្នុងខេត្តព្រះសីហនុ និងចង្វាក់ភ្លេងថ្មីរបស់ កម្លោះស្បែកជើងផ្ទាត់ ស៊ីវ ភីងចុង រួមគ្នានឹង Small World Small Band។ ការបង្កើតរូបភាព និងវីដេអូ នេះ ក៏ដើម្បីស្វែងរកអ្វីថ្មី និងបង្ហាញពីលក្ខណៈពិសេសនៃការធ្វើដំណើរ ក្តីស្រលាញ់​ ស្នាមញញឹមថ្មី និងសាមគ្គីភាពជាក្រុមមួយ។

ស៊ីវ ភីងចុង

ការរៀបចំថត នេះផងដែរ តារាចម្រៀង Original Song ស៊ីវ ភីងចុង តំណាងក្រុម Small World Small Band ផងនោះប្រាប់ឱ្យដឹងថា នេះជាវីដេអូដើរលេងរបស់ខ្លួន និងក្រុមតូច ទៅកាន់ ប្រទេសទូគី ហើយវាជាការចង់ចាំ ដ៏មានន័យ ដែលគ្រប់គ្នាក្នុងក្រុមចង់បង្ហាញ ក៏ដូចជាចង់ប្រាប់ថា គ្រប់ទិសដៅរបស់ខ្លួនទៅដល់ ជាដំណើរកម្សាន្តដែលគ្រប់វិនាទីត្រូវបានរាប់ទុក។ ក្រោយពេលត្រឡប់មកពីដំណើរកម្សាន្តវិញ គ្រប់គ្នាបានរៀនសូត្រមេរៀនជីវិតយ៉ាងច្រើន ស្វែងយល់កាន់តែច្រើនពីសកម្មភាពនាំឱ្យជោគជ័យរបស់ជាតិសាសន៍គេ ទំនាមទំលាប់ ការរស់នៅ ដែលអ្នកពិតមិនដែលដឹងសោះបើអ្នកមិនបានទៅស្គាល់ និងមិនធ្លាប់ទស្សនាពីមុន។

ចង់ដឹងថា វីដេអូថ្មីនេះ មានលក្ខណៈបែបណា ប្រិយមិត្តអាចទស្សនា វីដេអូ Trailer នេះបន្តិចសិនមើស៍៖

គួរបញ្ជាក់ថា បទចម្រៀងថ្មីមួយបទនេះត្រៀមចេញជា វីដេអូ ក្នុង App Soyo តែមួយគត់ក្នុងថ្ងៃសុក្រ ទី ២២ ខែ មិថុនា ឆ្នាំ ២០១៨នេះហើយ ដែលប្រិយមិត្តអាចធ្វើការ Download App Soyo ទុកជាមុន ពី link ខាងក្រោមដោយឥតគិតថ្លៃ៖

Play Store: http://bit.ly/2IIE4rA

App Store: https://apple.co/2IuitQe

អត្ថបទ៖ Sunny