ញាក់​សាច់ ពេល​ឃើញ​ទំហំ​ទឹក​លុយ Messi ចាយ​លើការទិញឡាន

  • 2018-06-19 12:17:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Lionel Messi ត្រូវ​បាន​សារព័ត៌មាន​ជា​ច្រើន​រាយការណ៍​ថា​ស្ថិត​ក្នុង​ចំណោម​កីឡាករ​ដែល​រក​លុយ​បាន​ច្រើន​បំផុត។ កាល​ពី​ឆ្នាំ​មុន កាត់​កង​ពន្ធ​រួច​រាល់ កីឡាករ​អាហ្សង់ទីន​រក​បាន​សរុប​ដល់​ទៅ ១១០ លាន​ផោន​ (ប្រមាណ ១៤៤ លាន​ដុល្លារ​សហរដ្ឋអាមេរិក)។ ក្នុង​ន័យ​នេះ អត្ថបទ​នឹង​លើក​ឡើង​ពី​រថយន្ត​ដែល​ខ្សែ​ប្រយុទ្ធ​រក​ចំណូល​បាន​រូប​នេះ បាន​ចំណាយ​លុយ​របស់​ខ្លួន​ទៅ​លើ។

យោង​តាម​ការ​ចុះ​ផ្សាយ​របស់ The Sun ខ្សែ​ប្រយុទ្ធ Messi បាន​ចំណាយ​ដល់​ទៅ ២,៧ លាន​ផោន​ (៣,៥ លាន​ដុល្លារ​សហរដ្ឋអាមេរិក) លើ​ការ​ទិញ​រថយន្ត។ ខាង​ក្រោម​ជា​រថយន្ត​មួយ​ចំនួន​ដែល​កីឡាករ​អាហ្សង់ទីន​ត្រូវ​បាន​រាយការណ៍​ថា បាន​ទិញ រួម​មាន៖

១. Maserati GranTurismo MC Stradle មាន​តម្លៃ ១១ ម៉ឺន​ផោន (ជាង ១៤ ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក)៖

២.Maserati GranTurismo S មាន​តម្លៃ ១០ ម៉ឺន​ផោន (ជាង ១៣ ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក)៖

៣.Ferrari F430 Spider មាន​តម្លៃ ១៧៣,០០០ ផោន (ជាង ២២ ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក)៖

៤.Audi R8 V10 មាន​តម្លៃ ១០៩,៧៦៥ ផោន (ជាង ១៤ ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក)៖

៥.Mini Cooper មាន​តម្លៃ ១,៥ ម៉ឺន​ផោន (ជាង ១,៩ ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក)៖

៦.Dodge Charger SRT8 មាន​តម្លៃ ៤,៥ ម៉ឺន​ផោន (ជិត ៦ ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក)៖

៧.Audi R8 Spyder មាន​តម្លៃ ១១៨,០០០ ផោន (ជាង ១៥ ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក)៖

៨.Cadillac Escalade មាន​តម្លៃ ៧ ម៉ឺន​ផោន (ជិត ១០ ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក)៖

៩.Audi Q7 មាន​តម្លៃ ៥ ម៉ឺន​ផោន (ជិត ៧ ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក)៖

១០.Range Rover Vogue មាន​តម្លៃ ៧៨,៧៤០ ផោន (ជាង ១០ ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក)៖

១១.Toyota Prius មាន​តម្លៃ ២,៧ ម៉ឺន​ផោន (ជាង ៣.៥ ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក)៖

១២.Lexus RX មាន​តម្លៃ ៤៧,៧១៤ ផោន (ជាង ៦ ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក)៖

១៣.Audi A7 មាន​តម្លៃ ៥,៤ ម៉ឺន​ផោន (ជាង ៧ ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក)៖

១៤.Mercedes SLS មាន​តម្លៃ ២០ ម៉ឺន​ផោន (ជាង ២៦ ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក)៖

១៥.Pagani Zonda Roadster មាន​តម្លៃ ១,៥ លាន​ផោន (ជិត ២ លាន​ដុល្លារ​សហរដ្ឋអាមេរិក)៖៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទថ្មី