ខែភ្លៀងចឹងមិនដឹងដើរលេងឯណាតោះ! មកហាត់ប្រាណដើម្បីសុខភាពទាន់គេបញ្ចុះតម្លៃ ៥០%

  • 2018-06-20 03:15:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំណឹងល្អសម្រាប់អ្នកចង់បានរាងស្អាត សុខភាពល្អ ចំណាយតិច ព្រោះនៅរដូវវស្សានេះក្លឹបហាត់ប្រាណទំនើបមួយបានបង្កើតកម្មវិធីបញ្ចុះតម្លៃពិសេសរហូតដល់៥០% សម្រាប់អ្នកចុះឈ្មោះជាសមាជិក។

ចាប់ពីថ្ងៃនេះរហូតដល់ ថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០១៨ក្លឹបហាត់ប្រាណJOUVENCE FITNESSដែលមានទីតាំងនៅផ្សារទំនើបសូរិយាសេនធ័រ ភ័នធ៍ ជាន់ទី ៥កំពុងមានការបញ្ចុះតម្លៃ៣ ប្រភេទ សម្រាប់អតិថិជនចាស់ក៏ដូចជាអតិថិជនថ្មីដែលចាប់អារម្មណ៍ចង់ក្លាយជាសមាជិកថ្មីនៅទីនោះ។

កម្មវិធីបញ្ចុះតម្លៃពិសេសៗមានដូចជា៖

១.Early Bird Promotion

សម្រាប់អតិថិជនដែលចុះឈ្មោះជាសមាជិកចាប់ពី៦ ខែឡើងទៅ នឹងទទួលបានការបញ្ចុះតម្លៃ៥០%។ កម្មវិធីនេះមានសម្រាប់តែអ្នកហាត់ពេលព្រឹកប៉ុណ្ណោះគឺចាប់ពីម៉ោង ៦ ព្រឹក ដល់ម៉ោង២ រសៀល។

២.Referral Promotion

អតិថិជនចាស់ដែលចង់ទិញកញ្ចប់សេវាកម្មជាថ្មីនឹងទទួលការបញ្ចុះតម្លៃ៥០% ភ្លាមៗដោយគ្រាន់តែណែនាំមនុស្ស២នាក់ទៀតមកចុះឈ្មោះជាសមាជិកចាប់ពី៦ ខែឡើងទៅ។

៣.Full Access Promotion

ចំពោះកម្មវិធីនេះទាំងសមាជិកថ្មីនិងសមាជិកចាស់ដែលចុះឈ្មោះ នឹងទទួលបានការបញ្ចុះតម្លៃ៣០% ដូចគ្នា។អ្នកអាចចូលហាត់ម៉ោងណាក៏បានដោយគ្រាន់តែទិញកញ្ចប់សេវាកម្មជាសមាជិករយៈពេលចាប់ពី៦ ខែឡើងទៅប៉ុណ្ណោះ។

សម្រាប់ព័ត៌មានបន្ថែម៖

  • សូមចូលទៅកាន់ Page៖ JOUVENCE FITNESS
  • ទូរស័ព្ទទំនាក់ទំនង ៖ +(855) 70 888 057

អត្ថបទ៖ សុខណា