ស្រឡាញ់គ្នាមកជាយូរ តែទីបំផុតស្នេហារវាងនាយផា និងសង្សារមេម៉ាយត្រូវដល់ផ្លូវបែក

  • 2018-06-20 03:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព័ត៌មាន​បែកបាក់​គ្នា​រវាង​តារា​សម្ដែង​ Noom Sornram ឬនាយ ផា និង​តារាសម្ដែង​ Nicole Theriault បាន​កក្រើក​ពេញ​ប្រទេស​ថៃ និង​ធ្វើ​ឲ្យ​ម្នាក់ៗ​ចង់​ដឹង​ពី​ហេតុផល​ពី​ក្រោយ​ការ​បែកបាក់​នេះ​ជា​ខ្លាំង។

Noom និង​ Nicole កាលនៅ​ល្អូកល្អិន

អំឡុង​ពេល​ដែល​ទាក់ទង​ស្រឡាញ់​គ្នា​ អ្នក​ទាំង​ ២​ពិត​ជា​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ខ្លួន​រំភើប​បំផុត​ ដោយសារ​ភាព​ស្អិតល្មួត​ និង​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​គ្នា ម្យ៉ាង​គ្រប់​គ្នា​ក៏​សរសើរ​ នាយផា​ដែល​មិន​ប្រកាន់​អតីត​កាល​របស់​ Nicole ដែល​ជា​ស្ត្រី​មេម៉ាយ​ដែរ។ ស្រាប់​តែ​ពេល​នេះ​ ពួកគេ​សម្រេច​ចែក​ផ្លូវទៅវិញ។

Nicole Theriault

ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​នេះ​ដែរ មាន​មតិ​មួយ​ចំនួន​លើក​ឡើង​ថា​ ដោយសារ​មាន​ជន​ទី​ ៣​ចូល​ជ្រៀតជ្រែក​ រហូត​ជីវិត​ស្នេហា​អ្នក​ទាំង​ ២​មិនអាច​បន្ត​ទៅ​មុខទៀត​បាន។

Noom Sornram

ជាក់ស្ដែង ក្នុង​ជំនួប​ជាមួយ​ក្រុម​អ្នក​សារព័ត៌មានក្នុងពិធីសម្ពោធគ្លីនិកសុខភាព Mariza Clinic កាល​ពីពេល​ថ្មីៗ​ Noom សុំ​មិន​ធ្វើ​ការ​បកស្រាយ​អ្វី​វែង​ឆ្ងាយ​ឡើយ​ ដោយ​គ្រាន់​តែ​និយាយ​ថា​វា​ជា​រឿង​ឯកជន។ មួយ​វិញ​ទៀត​ទាក់ទង​នឹង​ ករណី​ដែល​បាន​លើក​ឡើង​ថា​ស្នេហា​ត្រូវ​បញ្ចប់​ដោយសារ​ជនទី ៣​នោះ​ គឺមិនពិត​នោះទេ៕

ប្រភព៖ tvpoolonline   ប្រែ​សម្រួល៖ យី សុធារី