លើសពីការគិត រឿង "បាត​ដៃ​ខ្មៅ" មាន​ចំណុច​បត់បែន​ឡើង​បាក់​ចង្កេះ​ (វីដេអូ)

  • 2018-06-20 05:05:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃនេះ​ជួប​ជាមួយ​អ្នកដឹកនាំ​រឿង «បាត​ដៃ​ខ្មៅ» លោក មាស រស្មី មក​ពី​ផលិតកម្ម Studio 4 ទើប​ដឹង​ថា រឿង​ជិតបញ្ចាំងនេះ​អាច​ធ្វើឱ្យទស្សនិកជនបាក់ចង្កេះ ដោយសារការបត់បែននៃសាច់រឿង ឬ​ដែល​អ្នក​និយម​មើល​កុន ហៅថា "Twist” ។

អ្នកទស្សនាអាចយល់ថានេះជា ​ខ្សែ​រឿង​បែប​មនោសញ្ចេតនា និង​បែប​យុវវ័យ និយាយពីក្រុមចម្រៀង​សប្បាយៗ ឬចំណងមិត្តភាពក្នុងជីវិតក្មេងៗ តែជាក់ស្តែង​រឿង «បាតដៃខ្មៅ» នៅ​មានការបត់បែន ឬ "Twish” បាក់​ចង្កេះ ​មួយ​ចំនួន​ទៀត​ដែល​ជា​ហេតុផល​ធ្វើ​ឱ្យ ក្រុមតន្រ្តីវ័យក្មេងមួយនេះ ត្រូវធ្វើដំណើរទៅខេត្ត ស្ទឹងត្រែង ដើម្បី​ដោះ​ស្រាយ​បញ្ហា​មួយ។ ភាពយន្តថ្មីនេះ អាចធានាថា មានសាច់រឿង សម្រាប់គ្រប់វ័យ ត្រូវនឹងហេតុការជាក់ស្តែងក្នុងសង្គម ពិសេសបញ្ហា ធ្លាក់ចុះ នៃសុជីវធម៌។

ក្នុង​ដំណើរ​រឿង​នេះ ប្រិយមិត្ត​ប្រាកដ​ជា​មិន​ដឹង​ទេ ដើម្បី​ថត​សាច់​រឿង «បាតដៃខ្មៅ» អ្នកដឹកនាំ​រឿង​បាន​ចំណាយ​ក្របី​មួយ​ក្បាល​ស្ដែង​ៗ ដើម្បី​ថត​ក្នុង​ឈុត​មួយ​តាំង​ពី​ម៉ោង ៩យប់រហូតដល់ម៉ោង ៣ ឬ ៤ភ្លឺវិញ។ ពេលនោះ​បើ​ថត​ឈុត​នេះ​មិន​ចេញ​ទេ លោក មាស រស្មី និយាយ​ថា មាន​តែ​ចំណាយ​ជីវិត​សត្វ​ក្របី​មួយ​ទៀត​ហើយ​។ និយាយពីបរិយាកាស និង អាកាសធាតុវិញ គឺមិនអំណោយផលសោះ គឺក្នុងពេលដែលថតរឿងនេះ ម្តងជួនជាក្តៅខ្លាំង ម្តងជួនជា ត្រដាក់ខ្លាំង រហូតដល់ ១២ ឬ ១៤ អង្សារ ដែលធ្វើឱ្យគ្រប់ស្ទើរតែចុះចាញ់។

ភាព​ភ្ញាក់​ផ្អើល​មួយ​ទៀត​ គឺ​ថា​ក្រុម​ការងារ​ផលិត​ភាពយន្ត​នេះ​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ទីតាំង​ដាច់​ស្រយាល​តែ​ម្ដង​ដើម្បី​ថត​យក​ទិដ្ឋភាព​ឱ្យ​សម​នឹង​សាច់រឿង​ដ៏​ពិសេស​មួយ​នេះ​។ វា​ជា​កោះ​មួយ​ដាច់​ឆ្ងាយ​ពី​ស្រុក​ភូមិ ហើយ​មិន​មាន​ប្រជាជន​រស់​នៅ​ច្រើន​នោះ​ទេ ជាក់​ស្ដែង​អ្នក​រស់​នៅ​ក្នុង​តំបន់​ដាច់​ស្រយាល​នោះ​ប្រើប្រាស់​ភាសា​ឡាវ និង​ភាសា​ជនជាតិ​ដើម ដែល​បង្ក​ការ​ពិបាក មួយ​ចំនួន​ទៀត​ទាក់ទង​នឹង​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា៕

អត្ថបទ៖ Sunny