អាជ្ញាធរជូនដំណឹង​ឲ្យ​ពល​រដ្ឋក្នុង​សង្កាត់កាកាប ត្រៀមទឹក​ទុកប្រើ​ប្រាស់​រយៈពេល​ខ្លី​

  • 2018-06-20 06:51:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋាករ​ស្វយ័តក្រុង​ភ្នំពេញ​ឲ្យ​ដឹងថា​នៅ​ចុង​ខែ​នេះ​​សង្កាត់​កាកាប​ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​នឹង​ត្រូវ​កាត់​ផ្តាច់ទឹក​មួយ​រយៈ​ដោយ​ថា​ដើម្បី​កាត់​ភ្ជាប់​បំពង់​មេនាំ​ទឹក​ទំហំ​៥០០​មីលីម៉ែត្រ និងជូន​ដំណឹង​ឲ្យ​ពល​រដ្ឋ​ត្រៀម​បម្រុងទឹក​ទុកប្រើ​ប្រាស់​សម្រាប់​រយៈពេល​ខ្លីនេះ។​

(រូបភាព៖ ហ្វេសប៊ុករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ)

ក្នុង​លិខិចជូនដំណឹងទៅកាន់​អភិបាល​ខណ្ឌ​ពោធិ៍​សែនជ័យ​ចុះ​ថ្ងៃទី​២០ ខែ​មិថុនា ឆ្នាំ២០១៨ រដ្ឋាករទឹក​បាន​បញ្ជាក់​ថា​ខ្លួន​នឹង​ផ្អាក​ការ​ផ្គត់​ផ្គង់ទឹក​រយៈពេល​ប្រាំបី​ម៉ោង​ចាប់​ពី​ម៉ោង២១​យប់​ថ្ងៃទី​២៨ ខែមិថុនា ដល់​​ម៉ោង​៥ភ្លឺ​ ថ្ងៃទី២៩​ ខែ​មិថុនា ឆ្នាំ២០១៨។

ប្រ​ភព​ខាង​លើ​បន្ត​ថា​ការ​ផ្អាកនេះ​គឺ​រដ្ឋករទឹក​គ្រោង​កាត់​ភ្ជាប់​បំពង់មេ​នាំទឹក​ថ្មីទំហំ​៥០០​មីលីម៉ែត្រត្រង់​មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ កែង​ច្រក​ចោល​វត្ត​តាំងកសាង (ផ្លូវលេខ​១១០ កែង​នឹង​ផ្លូវ​លេខ​១០៥K) ដែល​មានទីតាំង​ក្នុង​សង្កាត់​កាកាប។​

«ការ​ងារ​កាត់​ភ្ជាប់​បំពង់នាំទឹក​ថ្មី​នេះ​ តម្រូវ​ឲ្យ​រដ្ឋាករ​ទឹក​ស្វយ័ត​ក្នុង​ភ្នំពេញ​ផ្អាក​ការ​ផ្គត់​ផ្គង់ទឹក​នៅ​លើ​ផ្លួវ១១០ ចាប់ពី​ផ្លូវ​លេខ​២០០៥ ដល់​ផ្លូវ​លេខ​១០៥K មួយ​រយៈពេល​ខ្លី​ប្រ​មាណជា​ប្រាំបី​ម៉ោង​...​និង​អាចធ្វើ​ឲ្យ​គុណភាព​ទឹក​ល្អក់កករ​ក្នុង​រយៈពេល​ខ្លី​ក្រោយ​ការ​តភ្ជាប់​បំពង់ទឹក​ថ្មី​រួច»។ ប្រ​ភព​ដដែល​បន្ត។

រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ​ស្នើឲ្យ​អាជ្ញាធរ​ជូន​ដំណឹង​ដល់​សហគ្រាស រោងងចក្រ និង​ប្រ​ជា​ពល​រដ្ឋ​មាន​ផ្ទះ​នៅ​តំបន់​នោះ​ត្រៀម​ទឹក​បម្រុង​ទុក​ប្រើ​ប្រាស់​ក្នុង​រយៈពេល​នៃការ​កាត់​ភ្ជាប់​នេះ៕​

អត្ថបទ៖ ទូច សុខា

អត្ថបទពេញនិយម
អត្ថបទថ្មី