​មូលហេតុ​ពីរ​ ដែល​យុវជន​លេច​ធ្លោ​ ម៉ាត់ ណូរ៉ុន ប៉ង​ទៅ​លេង​ក្រៅ​ស្រុក

  • 2018-06-20 07:28:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​បម្រើ​ប្រយុទ្ធ​​​វ័យ​ក្មេង​របស់​​ក្លឹប​អគ្គិសនី​កម្ពុជា ម៉ាត់ ណូរ៉ុន ​ចង់​​ចេញ​ទៅ​​ប្រកប​អាជីព​បាល់ទាត់​របស់​ខ្លួន​នៅ​​ក្រៅ​​ស្រុក ដោយ​សារ​មូលហេតុ​ចម្បង​ពីរ។

ម៉ាត់ ណូរ៉ុន

​កីឡាករ​​ដែល​ត្រូវ​បាន​​អ្នក​គាំទ្រ​និយម​ហៅ​ថា​ Messi បាន​​និយាយ​​​ថា ​ក្ដី​ស្រមៃ​​របស់​ខ្លួន​គឺ​ចង់​​​ទៅ​លេង​​នៅ​​ប្រទេស​ជិត​​ខាង​​កម្ពុជា​។ ទី​១​រូប​គេ​ចង់​ឲ្យ​សមត្ថភាព​កាន់​តែ​រីក​ចម្រើន​ប្រសើរ​​ឡើង។ ច្បាស់​ណាស់​ថា ការ​លេង​នៅ​ស្រុក​ខ្មែរ​ក៏​កើន​ឡើង​សមត្ថភាព​ដែរ ប៉ុន្តែ​ចង់​លេង​នៅ​ក្រៅ​ស្រុក​ដើម្បី​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​ទាំង​បច្ចេកទេស និង​ប្រាជ្ញា​ស្មារតី។ ទី​២​ការ​លេង​នៅ​ក្រៅ​ស្រុក​ក៏​អាច​​​ទទួល​បាន​តម្លៃ​ខ្លួន​​ខ្ពស់​​ជាង​នៅ​ក្នុង​ស្រុក​ដើម្បី​ជួយ​​ដល់​ជីវភាព​គ្រួសារ។

​ណូរ៉ុន ​​ប្រាប់​ថា ​សមត្ថភាព​របស់​​ខ្លួន​នៅ​មាន​កម្រិត ដែល​​រូប​គេ​ត្រូវ​តែ​ខិត​ខំ​ប្រឹងប្រែង​បន្ថែម​ទៀត ដើម្បី​អាច​ឈាន​​ដល់​​សម្រេច​ក្ដី​ស្រមៃមួយ​នេះ។ ​​​បច្ចុប្បន្ន​នេះ​​​មាន​ក្លឹប​​ក្នុង​ស្រុក​​​មួយ​ចំនួន​​​បាន​​ទាក់​ទង​​​រូប​គេ​ដែរ​ ប៉ុន្តែ​​មិន​ទាន់​សម្រេចចិត្ត​​​ឡើយ។ ​យ៉ាង​ណា ​កីឡាករ​ជំនាញ​ជើង​ឆ្វេង​រូប​នេះ​​មិន​​​បាន​បង្ហើប​​​ក្លឹប​ណា​ខ្លះ​​ដែល​ចង់​បាន​​រូប​គេ​នោះ​ទេ។

​ម៉ាត់ ណូរ៉ុន ដែល​ជា​យុវជន​​លេចធ្លោ​​ម្នាក់​របស់​កម្ពុជា ធ្លាប់​បាន​​ចូល​រួម​ជា​មួយ​ក្រុម​យុវជន​កម្ពុជា​ក្រោម​អាយុ២១ឆ្នាំ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​២​​ក្នុង​ពាន​រង្វាន់​​ន​ស្ដេច​ប្រ៊ុយណេ​កាល​ពី​​ប៉ុន្មាន​ខែ​មុន​៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម